រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែកម្លាំងទាហានរុស្ស៊ី កំពុងតែវាយរុលចូលទៅមុខ កាន់តែមានល្បឿនលឿន នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន នោះមក នៅទីបំផុត សហរដ្ឋអាមេរិក មានផែនការលក់ដ្រូន និង មីស៊ីលដ៏ទំនើប ដែលមានរហស្សនាមភ្លើងនរក ទៅដល់រដ្ឋាភិបាលក្រុងគៀវ សម្រាប់យកទៅការពារខ្លួន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) មានផែនការលក់យន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូនឥន្ទ្រីប្រផេះ ប្រភេទ MQ-1C ចំនួន៤គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន។ អ្នកចម្បាំងដែនអាកាស ប្រភេទនេះ ក៏អាចបំពាក់មីស៊ីល Hellfire ឬភ្លើងនរក សម្រាប់ការប្រើប្រាស់ នៅលើសមរភូមិ វាយប្រយុទ្ធគ្នា ទប់ទល់នឹងការឈ្លានពានរបស់កម្លាំងទាហានរុស្ស៊ី។File:MQ-1C Warrior.jpg - Wikimedia Commons

បើតាមប្រភពពីមន្រ្ដីយោធាសហរដ្ឋអាមេរិក បានអះអាងថា ការលក់យន្តហោះគ្មានមនុស្សបើកបរ ឬដ្រូន ដែលគេឲ្យរហស្សនាម ជាអ្នកចម្បាំងដែនអាកាស ផលិតដោយក្រុមហ៊ុនជែណឺរ៉ល អាតូមិកស៍ (General Atomics) អាចនឹងត្រូវរារាំង ដោយសភាសហរដ្ឋអាមេរិក។

ចាប់តាំងពីសង្គ្រាមរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក កងទ័ពអ៊ុយក្រែន បានប្រើប្រាស់ដ្រូនតូចៗ អាចហោះហើរបានចម្ងាយខ្លី សម្រាប់ការវាយប្រហារ ប្រឆាំងនឹងកម្លាំងទាហានរបស់រុស្ស៊ី នៅក្នុងប្រទេសរបស់ខ្លួន។ បច្ចុប្បន្ន អ៊ុយក្រែន បានប្រើប្រាស់ដ្រូន RQ-20 Puma AE របស់ក្រុមហ៊ុនអ៊ែរ៉ូ វីរ៉ុនមែនត៍ (AeroVironment) និង ដ្រូន TB2 របស់ក្រុមហ៊ុនបៃរ៉ាក់តា នៅតួកគី (Turkish Bayraktar-TB2) សម្រាប់ទប់ទល់នឹងរុស្ស៊ី។UAS-Army MQ-1C Gray Eagle UAS-PIC2 | Us military aircraft, Military drone,  Uav

ដោយសារតែដ្រូនទាំងនេះ អាចហើរវាយប្រហារ នៅក្នុងចម្ងាយជិតៗ ទើបអ៊ុយក្រែន ស្នើសុំទិញដ្រូនឥន្ទ្រីប្រផេះ ពីសហរដ្ឋអាមេរិក ព្រោះវាអាចវាយប្រហារដល់គោលដៅនានារបស់កម្លាំងសត្រូវ នៅក្នុងចម្ងាយឆ្ងាយ ហើយវាអាចបំពាក់មីស៊ីលភ្លើងនរក ឬ Hellfire ដ៏មានអានុភាពខ្លាំងក្លា ចំនួន៨គ្រាប់ថែមទៀតផង។

សូមជម្រាបថា ដ្រូន ប្រភេទ MQ-1C នេះ ត្រូវបានគេឲ្យរហស្សនាមថា ជាអ្នកចម្បាំងដែនអាកាស ឬឥន្ទ្រីប្រផេះ ហើយបានផលិតឡើង នៅក្នុងឆ្នាំ២០០៤ ដោយក្រុមហ៊ុន General Atomics Aeronautical Systems (ជែណឺរ៉ល អាតូមិកស៍ អ៊ែរ៉ូណូទីខល ស៊ីស្ដែមស៍)។ ដ្រូនប្រភេទនេះ អាចហោះហើរ បានចម្ងាយ៤០០គីឡូម៉ែត្រ នៅក្នុងល្បឿន ៣០៩គីឡូម៉ែត្រ ក្នុង១ម៉ោង ហើយនៅក្នុងឆ្នាំ២០១៣ ដ្រូនប្រភេទនេះ មានតម្លៃ ចន្លោះពី២១,៥លានដុល្លារ ដល់ ៣១,២លានដុល្លារសហរដ្ឋអាមេរិក៕