ប្រទេសឥណ្ឌា៖ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តមួយក្រោយពីកូនក្រមុំបានរត់ចោលពិធីមង្គលការពាក់កណ្តាលទី ព្រោះតែខឹងកូនកំលោះដែលជាអ្នករៀបចំចាត់ចែងក្នុងពិធីរៀបការខ្លួន បែរជាជាងថតរូប និងវីដេអូមិនបានថតរូបទុក និងផ្ដិតរូបទុកជាអនុស្សាវរីយ៍ទៅវិញ រហូតក្លាយជាជំលោះរវាងកូនកំលោះ និងកូនក្រមុំ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ទាក់ទងនឹងករណីមួយនេះផងដែរបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដោយមានគូស្នេហមួយគូបានព្រមព្រៀងដឹកដៃគ្នាចូលរោងការ ដោយមានការយល់ព្រមពីឪពុកម្ដាយទាំងសងខាង លុះដល់ថ្ងៃកំណត់ចូលរោងការ ក៏មានការចូលរួមពីសាច់ញ្ញាតិទាំងសងខាងយ៉ាងច្រើនកុះករ។ តែអ្វីដែលបានរំពឹងទុកថាពិធីរៀបអាពាហ៍ពិពាហ៍មួយនេះប្រព្រឹត្តិទៅយ៉ាងរលូននោះបែរក្លាយជារឿងដ៏សោកស្ដាយ និងជារឿងដ៏គួរឱ្យហួសចិត្ត ព្រោះតែកូនក្រមុំបានរម្សាយពិធីរៀបការរបស់ខ្លួនចោល ព្រោះតែខឹងកូនកំលោះដែលជាអ្នកចាត់ចែងក្នុងពិធីរបស់ពួកគេបែរជាមានជាងថតរូប និងវីដេអូក្នុងថ្ងៃពិសេសមួយនេះពួកគេបែរជាមិនព្រមថតរូប និងផ្ដិតរូបភាពទុកជាអនុស្សាវរីយ៍ទៅវិញ។ ដូច្នេះកូនក្រមុំម្នាក់នោះក៏បានរត់ចោលរោងការ ទៅសំងំលាក់ខ្លួននៅផ្ទះមិត្តភ័ក្តិរបស់នាង បើទោះបីឪពុកម្ដាយនាង និងឪពុកម្ដាយកូនកំលោះទៅនិងយាយអង្វរយ៉ាងណាក៏ដោយ នាងនៅតែមិនព្រមមករៀបការវិញ ដោយអាងលើហេតុផល់ថា “មនុស្សប្រុសដែលមិនយកចិត្តទុកដាក់លើរឿងរៀបការដែលជាថ្ងៃពិសេសរបស់អ្នកទាំងពីរបែបនេះ ចុះតើថ្ងៃអនាគតនាងនឹងពឹងផ្អែកបានដោយរបៀបណា” ។

យ៉ាងណាមិញគ្រួសារទាំងពីរក៏ព្រមព្រៀង រំសាយពិធីនេះចោល ហើយក៏ធ្វើការផ្ដាច់នូវចំណងក្លាយជាប្ដីប្រពន្ធអ្នកទាំងពីរ ហើយខាងកូនកំលោះបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយក្ដីខកចិត្ត៕ ប្រភព៖ Kapook