ប្រទេសថៃ៖ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះ លោក Kanchai ដែលជាពិធីករដ៏ល្បី និងជាអ្នកយកព័ត៌មានទាំងទងនឹងការស្លាប់របស់តារាស្រី Tangmo ដោយលោកក៏បានធ្វើបទសម្ភាសតាមទូរស័ព្ទទៅកាន់មិត្តរួមទូករបស់នាង ហើយចម្លើយដែលទទួលបានពី Gatick នាងប្រាប់ថាឈាមនៅលើអាវខ្លួនពិតជាឈាម Tangmo ក្នុងនោះ San ក៏ប្រាប់ថាខ្លួនមិនច្បាស់រឿងកាំបិតនៅលើទូកនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ក្រោយពីធ្វើការស៊ើបអង្កេតទាក់ទងនឹងករណី Tangmo អស់រយៈពេលជាច្រើនខែកម្លងមកនេះ ក៏បានប្រមូលនូវភ័ស្តុតាងមួយចំនួន ហើយរឿងអាថ៌កំបាំងមួយចំនួនទៀតក៏ស្ថិតក្រោមការសង្ស័យនៅឡើយ ក្នុងនោះកាលពីពេលថ្មីៗនេះពិធីករលោក Kanchai ក៏បានធ្វើបទសម្ភាសតាមទូរស័ព្ទទៅកាន់មិត្តរួមទូករបស់នាងបីនាក់ ទាក់ទងនឹងភ័ស្តុតាងមួយចំនួនដែលបានរកឃើញ ថាមានប្រឡាក់ឈាមរបស់ Tangmo និងទាក់ទងជាមួយកាំបិតដែលប្រើក្នុងការបើកដបស្រាសាំប៉ាញផឹកនៅលើទូក។

ក្នុងនោះលោក Kanchai បានចាប់ផ្ដើមសួរទៅកាន់ Gatick ថាតើឈាមដែលគេរកឃើញជាប់រ៉ូបរបស់នាងជាឈាម Tangmo មែនទេ? ក្នុងនោះ Gatick ក៏បានឆ្លើយតបថាមែន ព្រោះវាជារបស់ Tangmo ហើយរូ៉បនេះនាងបានបញ្ជាក់ថាពួកគេបានប្ដូរគ្នាពាក់ ហើយសម្រាប់ស្នាមប្រឡាក់ឈាមរបស់់ Tangmoអាចមានយូរមកហើយ។

ក្នុងនោះគេក៏បានធ្វើការសាកសួរទៅកាន់ San ថាតើពិតជាមានកាំបិតនៅលើទូកនោះពិតទេ ដើម្បីទុកបើកស្រា សាំប៉ាញផឹក?  ក្នុងនោះ San នាងបានប្រាប់ថា នាងមិនដឹងរឿងកាំបិតនោះទេ ព្រោះនាងមិនបានជាអ្នកបើកស្រាផឹក រឿងមានកាំបិតឬអត់មានតែ Job នោះទេជាអ្នកបើកស្រាផឹក  ក្នុងនោះ Por ក៏បានប្រាប់ថា រឿងស្រាគឺអាចបើកដោយដៃបានមិនចាំបាច់ប្រើកាំបិតនោះទេ។

យ៉ាងណាមិញមហាជនបន្ទា​ប់ពីបានស្តាប់ការឆ្លើយតបរបស់ពួកគេទាំងបីនាក់នេះរួចមកក៏មានមហាជនមួយចំនួននៅតែធ្វើការសង្ស័យនៅឡើយ តែទោះជាយ៉ាងណាក៏ដោយ ការពិតគឺស្ថិតនៅលើការស៊ើបអង្កេតបន្តតែប៉ុណ្ណោះ៕ ប្រភព៖ Khaosod