ស្រះដំរី មានចម្ងាយ 54 គីឡូម៉ែត្រពីក្រុងសៀមរាប ដោយយើងចេញដំណើរពីសាលាខេត្តឆ្ពោះទៅផ្លូវជាតិលេខ 67 ហើយបន្តដំណើរតាមផ្លូវនោះរហូតដល់ផ្លូវបំបែកជាពីរ យើងត្រូវបត់ស្តាំឆ្ពោះទៅរង្វង់មូលភ្នំគូលេន រួចបន្តដំណើរទៅត្រង់រហូតទៅដល់ភ្នំគូលេន ហើយយើងត្រូវឡើងទៅលើកំពូលភ្នំគូលេនដើម្បីទៅដល់ទីតាំងនេះ ដែលវាមានចម្ងាយប្រហែល 7គីឡូម៉ែត្រពីទឹកធ្លាក់ភ្នំគូលែន, ចម្ងាយប្រហែល 1គីឡូម៉ែត្រពីល្អាងប្រជៀវ ,ចម្ងាយ 3គីឡូម៉ែត្រពីប្រាសាទដំរីក្រាប។ក្រសួង​វប្បធម៌ ធ្វើ​វីដេអូ​បង្ហាញ​តំបន់​ប្រវត្តិសាស្រ្ត​១  ដែល​លាក់ខ្លួន​យ៉ាងជ្រៅ​ក្នុងព្រៃ​ភ្នំ​គូលែន - Kley kley

ស្រះដំរី គឺជាអតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ ស្រះដំរី ស្ថិតនៅកណ្ដាលទ្រូងព្រៃជ្រៅលើខ្នងភ្នំគូលែនដែលជាអតីតរាជធានីបុរាណ ហើយអាចមានឈ្មោះដើមថា «ឥន្ទ្រតបតិសីហ» ដែលចាប់បដិសន្ធិឡើងនៅ ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជព្រះបាទជ័យវរ័ន្មនទី២។ស្រះ​ដំរី ជា​បុរាណ​ស្ថាន​ដ៏​ពិសិដ្ឋ នៅលើ​ភ្នំ​គូលែន - Rasmei Kampuchea Daily

ស្រះនោះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ៣ម៉ែត្រ ដោយនៅក្បែរមានរូបដំរី-កង្កែប-គោ ដែលរូបទាំងអស់សុទ្ធសឹងតែដាប់ចេញពីថ្មភ្នំធំៗបង្កប់ភាពអាថ៌កំបាំងពីសម័យបុរាណកាល។ ភ្ញៀវទេសចរណ៍ដែលចង់ធ្វើដំណើរទៅទស្សនាកន្លែងស្រះដំរីណេះ គឺមិនអាចជិះរថយន្តចូលទៅដល់បានទេ ពោលគឺត្រូវធ្វើដំណើរដោយម៉ូតូ៕ក្រសួង​វប្បធម៌ ធ្វើ​វីដេអូ​បង្ហាញ​តំបន់​ប្រវត្តិសាស្រ្ត​១  ដែល​លាក់ខ្លួន​យ៉ាងជ្រៅ​ក្នុងព្រៃ​ភ្នំ​គូលែន - Kley kley