ការប្រើប្រាស់ទូរស័ព្ទយូរឆ្នាំមក លោកអ្នកតែងតែចង់ដឹងអំពីសុខភាព​ថ្មរបស់អ្នកល្អ ឬ​មិន​ល្អ​ ឬដល់ពេលដែល​ត្រូវ​ដល់​ពេល​ប្ដូរ​ចេញ។

នៅ​ពេល​ដែល​អ្នក​​សាក​ថ្ម​ទូរសព្ទ​ពេញ​ដល់ ១០០% រួច​ប្រើ​មក​សល់​ត្រឹម ០% គឺ​​រាប់​ចូល​ជា​ ១វដ្ដ​ជីវិត​នៃ​ថ្ម។ មួយ​ទៀត​ប្រសិន​បើ​ថ្ងៃ​​ទី​មួយ​អ្នក​ប្រើ​ប្រាស់​ថាមពល​ថ្ម​អស់​ត្រឹម ៦០% ហើយ​​ថ្ងៃ​បន្ទាប់​ប្រើ​អស់ ៤០% ទៀត​ ក៏​រាប់​ចូល​ជា​ ១​វដ្ដ​ជីវិត​ដែរ។ និយាយ​ឲ្យ​ស្រួល​យល់​ពេល​ប្រើ​ប្រាស់​ថាមពល​អស់ ១០០% គឺ​រាប់​មួយ​វដ្ដ​ជីវិត។

ដូច្នេះសម្រាប់អ្នកប្រើ iPhone ជំនាន់ក្រោយ អាចចូលឆែកបានយ៉ាងងាយតាមវិធីស្រួលៗទាំងប៉ុន្មានជំហាននេះ:

  • ​ចូល​ទៅ​កាន់ Settings → Privacy
  • បន្ទាប់​មក​អូស​ចុះ​ក្រោម និង​ស្វែង​រក​ពាក្យ​ Analytics & Improvements
  • រួច​ចុច​លើ Analytics Data
  • បន្ទាប់​មក​ត្រូវ​ស្វែង​រក​ឃ្លា​ដែល​មាន​ពាក្យ “log- aggregated” ​យក​ឃ្លា​ដែល​​ស្ថិត​នៅ​ចុង​ក្រោយ​គេ​បង្អស់
  • បន្ទាប់​មក​ទៀត​​ធ្វើ​ការ Copy ពាក្យ​ទាំង​អស់
  • រួច​ Paste វា​ចូល​កម្មវិធី Note ហើយ​ចុច​ “Done”
  • រួច​ Paste វា​ចូល​កម្មវិធី Note ហើយ​ចុច​ “Done”
  • នៅ​ពី​ក្រោម​ Battery Cycle Count អ្នក​នឹង​ឃើញ​លេខ​ដែល​បង្ហាញ​អំពី​វដ្ដ​ជីវិត​នៃ​ថ្ម​ iPhone របស់​អ្នក៕Apple AirPower Canceled: 5 Wireless Charger Alternatives | Time