ប្រទេសថៃ៖ ពិតជាខ្លោចចិត្តក្រោយ ពីស្ត្រីមានជំងឺវិកលចរិតម្នាក់ត្រូវបានគេបៀតបៀនផ្លូវភេទ រហូតដល់មានកូនបីនាក់ ហើយរហូតមកដល់ពេលនេះនៅរកមុខរបស់កូនទាំងបីមិនទាន់ឃើញ ព្រោះតែមិនហ៊ានបញ្ចេញឈ្មោះខ្លាចការគំរាមរបស់គេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ករណីមួយនេះបានកើតឡើងនៅក្នុងខេត្ត Khon Kaen នៃប្រទេសថៃដែលបង្កឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជាមានក្ដីអាណិតអាសូរទៅដល់គ្រួសារនារីរងគ្រោះអាយុ៣២ឆ្នាំ ។ ដោយនាងមានជំងឺវិកលចរិក បន្ទាប់ពីបានចេញទៅធ្វើការនៅខេត្តប៉ាតាយ៉ាអស់រយៈពេលបីឆ្នាំរួចមក ហើយក៏វិលត្រឡប់មកផ្ទះវិញ ឃើញដូច្នេះជនខិលខូចនៅក្នុងតំបន់បានឆ្លៀតឱកាសចាប់រំលោភ សេពសន្ថវៈនាងរហូតដល់មានផ្ទៃពោះ ក្រោយមកម្ដាយជនរងគ្រោះដែលមានអាយុ ៥៧ឆ្នាំ ក៏បានប្ដឹងផ្ដល់ទៅកាន់ជនបង្ក ព្រមទាំងទារនូវសំណងមួយចំនួនថែមទៀតផង ហើយក្រោយមកនាងក៏សម្រាលបានកូនដំបូងម្នាក់។ បន្ទាប់មកទៀតក៏មានអ្នកល្បួងនាងយកទៅរំលោភម្ដងទៀត ព្រមទាំងមានកូនជាលើកទីពីរដែលមិនស្គាល់ពីអត្តសញ្ញាណឪពុកដូចគ្នា ហើយជនរងគ្រោះក៏បានសម្រាលកូនទីពីរបន្តទៀត រហូតធ្វើឱ្យអ្នកភូមិមានការខឹងសម្បាយ៉ាងខ្លាំងទើបពួកគេទៅប្ដឹងសមត្ថកិច្ច ​ តែមិនអាចធ្វើអ្វីបានព្រោះមិនស្គាល់ពីជនល្មើស និងមិនអាចយកព័ត៌មានសម្អិតពីជនរងគ្រោះដែលជាមនុស្សវិកលចរិតបានដូចគ្នា។ បញ្ហានេះបានត្រឹមតែប្រាប់ ហាមកុំឱ្យនាងទៅតាមអ្នកណាទាំងអស់។ លុះរំលងបានមួយរយៈធំស្រាប់តែនាងបានក្លាយជាជនរងគ្រោះបន្តទៀត ដោយនាងចាប់ផ្ដើមមានផ្ទៃពោះ និងបានបង្កើតកូនទីបីដែលគ្មានឪពុកដូចគ្នាកាលពីខែ មេសា ឆ្នាំ២០២២កន្លងទៅនេះ ។ ចាប់ពីនារីម្នាក់នេះបានក្លាយជាជនរងគ្រោះ និងត្រូវបានគេរំលោភបំពានផ្លូវភេទអស់រយៈពេល១០ឆ្នាំមកហើយ ទន្ទឹមនឹងនេះការរំលោភបំពានមកកាន់កូនស្រីដ៏គួរឱ្យអាណិតនេះ ម្ដាយរបស់នាងក៏មានបានប្ដឹងប៉ូលិសនោះទេ ព្រោះតែគ្រួសារក្រីក្រ ក៏ដូចជាខ្លាចនូវការគំរាមកំហែងរបស់ជនល្មើសផងនោះក៏សុខចិត្តធ្វើមិនដឹង ធ្វើមិនឮរហូតមកទល់ពេលនេះ។

យ៉ាងណាមិញទាក់ទង់នឹងបញ្ហានេះ លោក ចក់ ផុង ពេជរ៉ាសាន  អភិបាលរងស្រុកបានខូ នៃខេត្ត Khon Kaen មានប្រសាសន៍ថា លោកត្រូវបានអ្នកភូមិទាក់ទងឱ្យជួយគ្រួសាររងគ្រោះនេះ ទើបលោកក៏បានចុះមកផ្ទះពួកគាត់ និងនិយាយពន្យល់ទៅកាន់ម្ដាយរបស់នារីរងគ្រោះ ព្រមទាំងពិភក្សាជាមួយគាត់ក្នុងការដាក់ពាក្យបណ្ដឹងដើម្បីវែកមុខជនល្មើសយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕ ប្រភព៖ Kapook