ប្រទេសថៃ៖ ក្រោយពីមានរឿងដ៏រសើបជាមួយនឹងករណីនៃការសង្ស័យថាមានអ្នកហេកចូលអាខោនរបស់ Tangmo លេង និងមានរូបថតប្លែកៗជាច្រើនដែលមិនធ្លាប់បានឃើញពីមុន ហាក់ដូចជាមានការលាក់បាំងនូវរូបភាពទាំងអស់នេះកាលពីកន្លងទៅ ពីសំណាក់មិត្តភ័ក្តិរបស់នាង ក្នុងនោះអ្នកស្រី Panida ក៏បានចេញមកអះអាងថាកូនស្រីខ្លួនពិតជាស្លាប់ដោយសារឃាតកម្ម ព្រោះនាងមានជម្លោះជាមួយ Gatick ៣ខែមុននាងបបួល Tangmo ទៅជិះទូក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។

ក្រោយពីលេចចេញនូវរឿងរ៉ាវដ៏ក្ដៅគគុកទាក់ទងនឹងការផុសរូបភាព និងពាក្យពេចន៍ប្លែកៗនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រី Tangmo កន្លងមកនេះពិតជាបានធ្វើឱ្យមហាជមមានការភ្ញាក់ផ្អើលមិនស្ទើរនោះ ទេ។ ប៉ុន្តែស្រាប់តែកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកស្រី Panida ដែលត្រូវជាម្ដាយរបស់តារាស្រីយើង បានអះអាង និងបញ្ជាក់ថា Tangmo អាចស្លាប់ព្រោះឃាតកម្ម ​ដោយអ្នកស្រីបានរៀបរាប់ថា Tangmo នាងពិតជាមានជម្លោះជាមួយ Gatick ដែលជាអ្នកគ្រប់គ្រងរបស់នាងតាំងពី៣ ខែមុននាងស្លាប់ ដោយដំបូងឡើយ Tangmo នាងចង់ផ្លាស់ប្ដូរអ្នកគ្រប់គ្រងថ្មី ព្រោះ Gatick មិនអាចស្វែងរកការងារឱ្យនាងធ្វើបាននោះទេអស់រយៈពេលជាយូរមកហើយ ដូច្នេះនាងសម្រេចចិត្តជ្រើសរើសអ្នកគ្រប់គ្រងថ្មី ដែលជាមិត្តភ័ក្ដិស្និទ្ធស្នាលដូចគ្នានោះគឺ Anna ការសម្រេចមួយនេះបានធ្វើឱ្យ Tangmo និង Gatick មានជម្លោះនឹងគ្នាជាខ្លាំង ព្រមទាំងមិនបានទាក់ទងគ្នាអស់រយៈពេល ៣មកហើយ  មិនតែប៉ុណ្ណោះនាងក៏មិនទាន់បានឱ្យប្រាក់ដល់ Gatick ក្នុងមួយខែ៦ពាន់បាតថែមទៀតផង ដែលធ្វើឱ្យ Gatick នាងខឹងខ្លាំង។ តែចុងក្រោយនៅថ្ងៃកើតហេតុ Gatick ក៏បានទាក់ទងមកនាងនិយាយសម្រុះសម្រួលគ្នាព្រមទាំងបបួលនាងទៅជិះទូកលេង ក្នុងនោះដោយក្តីស្រឡាញ់ និងយល់ថាជាមិត្តនិងគ្នាយូរឆ្នាំមកហើយផងនោះ Tangmo ក៏ព្រមទៅដើរលេងជាមួយគ្នា។

រឿងរ៉ាវទាំងអស់នេះវាអាចជាការរៀបគម្រោងទុកជាមុន ព្រោះនៅសុខៗមនុស្សដែលឈ្លោះគ្នាយូរមកហើយបែរជាទើបមកបបួលដើរលេងហើយ Tangmo ក៏ត្រូវស្លាប់ក្នុងថ្ងៃតែមួយបែបនេះ  ដូច្នេះវាអាចទៅរួចថាជាឃាតកម្ម ហើយក្លែងធ្វើឱ្យដូចជាករណីឧបទ្ទវហេតុធ្លាក់ទឹកទៅវិញ៕ ប្រភព៖ Sanook