ប្រទេសថៃ៖ ពិតជាព្រឺសម្បុរក្រោយពីមានការសង្ស័យនិងមានការងើយឆ្ងល់ពេញប្រទេសថាតើនរណាជាអ្នកហេកអាខោនហ្វេសប៊ុកនិង Instagram របស់ Tangmo លេង ស្រាប់តែម្ដាយរបស់នាងបានចេញមកអះអាងថាអ្នកដែលលេងនោះជា Tangmo ទៅវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

កាលពីថ្ងៃទី២១កន្លងមកនេះមានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយបន្ទាប់ពីគេបានឃើញគណនីអាខោនហ្វេសប៊ុកក៏ដូចជា Instagram របស់តារាស្រី Tangmoបានផុសរូបជាសារធាណៈនូវរូបភាពថ្មីៗដែលបានថតជាមួយក្រុមមិត្តភ័ក្តិទាំងប្រាំនាក់មុនពេលដែលនាងបានធ្លាក់ទឹក។ បន្ថែមពីនោះអ្វីដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងជាងនេះនោះគឺរូបថតសុទ្ធតែជារូបដែលមិនធ្លាប់បានឃើញកាលពីមុន ហើយអ្វីដែររឹកតែព្រឺសម្បុរនោះគឺនៅលើរូបថតទាំងអស់មានភ្ជាប់នូវពាក្យពេចន៍ដ៏គួរអោយខ្លាចនិងចម្លែកហាក់ដូចជាសម្ដីរបស់ Tangmo សរសេរទៅកាន់មិត្តភ័ក្តិនៅលើទូករបស់នាង ។

ដោយក្នុងសារទាំងអស់នោះរួមមានៈ

«បងម្នាក់នេះនឹងនាំខ្ញុំទៅសណ្ឋាគារខ្ញុំសួរថាទៅសណ្ឋាគារធ្វើអី គេប្រាប់ថាទៅចាំមិត្តភ័ក្តិ។ ចង់ដឹងថាខ្ញុំព្រមទៅឬអត់ចាំតាមដានទាំងអស់គ្នា» ដោយសរសេរភ្ជាប់ជាមួយរូប Bird ។

«នៅមានភ័ស្តុតាងការពិតជាច្រើនផ្សេងទៀតមុននឹងដុតយើងកុំគិតថាអាចបិតមាត់យើងជិតឱ្យសោះ មិត្តក្បត់»ដោយសរសេរភ្ជាប់ជាមួយរូបGatickនិងSan។

«យើងនិងមិនទៅណាយើងនឹងនៅចាំការសារភាពរបស់អ្នកទាំងប្រាំ តែបើមិនព្រមប្រាប់ទុកឲ្យយើងអ្នកប្រាប់ការពិតឲ្យគ្រប់គ្នាដឹងដោយខ្លួនឯងទាំងអស់គ្នាថា តើថ្ងៃកើតហេតុនៅលើទូកនោះគឺជាអ្វី។ អ្នកព្យាយាមលុបភ័ស្តុតាងទាំងអស់គិតថាខ្ញុំយកមកវិញមិនបានមែនទេ»ដោយសរសេរភ្ជាប់ជាមួយរូបថតTangmo, Gatick ,San និង por។

«ខ្ញុំជា Tangmoគ្រប់គ្នាកុំទាន់បោះបង់Moចោលខ្ញុំនឹងធ្វើឲ្យការពិតលាតត្រដាង ។ ខ្ញុំមិនត្រូវការអ្វីក្រៅពីសេចក្តីស្រឡាញ់ពីអ្នកគ្រប់គ្នាដែលផ្ដល់ឲ្យខ្ញុំពេលនេះ»

ក្រោយពីមានអ្នកបង្ហោះរូបនិងសរសេរពាក្យប្លែកៗនៅក្នុងអាខោនផ្ទាល់ខ្លួនរបស់ Tangmo ធ្លាប់ប្រើហើយនោះពិតជាបានធ្វើឲ្យមហាជនពេញប្រទេសងើយឆ្ងល់នឹងសង្ស័យជាខ្លាំងពីរូបថតថ្មីៗដែលមិនធ្លាប់ឃើញនៅលើទូក។

ក្នុងនោះក៏មានអ្នកគិតថានេះគ្រាន់តែជាការហេកចូលអាខោនរបស់នាងលេងតែប៉ុណ្ណោះ តែការសង្ស័យមួយនេះផងដែរម្ដាយរបស់នាងអ្នកស្រី Panida បានអះអាងថាការផុសនេះគឺជា Tangmoផ្ទាល់ព្រោះគាត់តែងតែយល់សុបិន្តឃើញនាងប្រាប់ថារងារ ឃ្លាន និងពេលខ្លះគាត់មានអារម្មណ៍ថានាងតែងមកលេងគាត់ញឹកញាប់ដោយផ្ដល់ក្លិនផ្លាកុលាប និងសម្លែងសើចរាល់ពេល។

ទោះជាយ៉ាងណាទាក់ទងនិងករណីខាងលើនៅតែជាមន្ទិលសង្ស័យនិងជារឿងដ៏រសើបដោយស្ថិតក្រោមការស៊ើបអង្កេតដើម្បីរកការពិតបន្តទៅទៀត៕ ប្រភព៖ Khaoso