រដ្ឋធានីគៀវ៖ សង្គ្រាមនៅអ៊ុយក្រែន បាននាំមកនូវយុទ្ធសាស្ត្រ ដែលត្រូវគេបំភ្លេចចោល តាំងពីសង្គ្រាមលោកលើកទី២ ហើយរុស្ស៊ីបានសម្រេចប្រើប្រាសរថក្រោះពាសដែក ដើម្បីដឹកជញ្ជូនស្បៀងអាហារ ប្រេងឥន្ធនៈ និង គ្រឿងសព្វាវុធ ខណៈកម្លាំងទ័ពព្រៃរបស់អ៊ុយក្រែន បានលួចដាក់គ្រាប់បែក នៅតាមផ្លូវរថភ្លើង សម្រាប់បំផ្ទុះបង្អាក់ដល់សកម្មភាពដឹកជញ្ជូនរបស់ក្រុងមូស្គូ។Rail bombs stop Russian armored train carrying fuel, weapons

សារព័ត៌មាន Bulgarian Military បានដកស្រង់សេចក្ដីរាយការណ៍ ពីសារព័ត៌មាន Ukrinform យកមកចុះផ្សាយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា កម្លាំងទ័ពព្រៃរបស់អ៊ុយក្រែន បានដាក់គ្រាប់មីន បំផ្ទុះរថភ្លើងពាសដែករបស់រុស្ស៊ី នៅតាមផ្លូវចន្លោះពីទីក្រុងមេលីតូប៉ូល និង ឧបទ្វីបគ្រីមៀ (Crimea) ដែលក្រុងមូស្គូ បានរឹបអូស ពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤។ រថភ្លើងពាសដែកនេះ បានបំពេញមុខងារការពារ ឃ្លាំមើលស្ថានការណ៍លើដី និងដឹកជញ្ជូនបុគ្គលិក ឧបករណ៍ និង គ្រាប់រំសេវ។

លោក អាឡិចហ្សេ អារ៉េស្តូវិច (Alexei Arestovich) ទីប្រឹក្សា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា ផ្លូវរថភ្លើងពាសដែកនោះ បានរងការវាយប្រហារ ពីគ្រាប់មីន ហើយក៏មានសេចក្តីរាយការណ៍ថា រថយន្តស្ទូចរបស់កងទ័ពរុស្ស៊ី ចំនួនពីរគ្រឿង កំពុងតែដំណើរការស្ទូចរថភ្លើង នៅទីនោះ។ ប៉ុន្ដែយើងសូមរំឭកថា សកម្មភាពទ័ពព្រៃ ក្រោមបញ្ជាពីកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន នៅតែបន្ដធ្វើប្រតិបត្ដិការ នៅក្នុងទីក្រុងមេលីតូប៉ូល និង នៅក្នុងតំបន់នោះ៕Guerrillas blow up a Russian armored train in occupied Melitopol |  Euromaidan Press