ដូចដែលយើងបានដឹងហើយថាខ្ទឹមស គឺជាគ្រឿងទេសមួយប្រភេទដែលមានប្រសិទ្ធិភាពក្នុងការបង្កើនរសជាតិម្ហូបអាហារ ទោះជាយ៉ាងណាក៏ដោយ វាមានគុណវិបត្តិដែលបណ្តាលឱ្យមានក្លិនមាត់មិនល្អ ។ដូចនេះ តើយើងត្រូវធ្វើដូចម្តេច ទើបអាចកម្ចាត់ក្លិនមាត់អាក្រក់នេះបានយ៉ាងឆាប់រហ័សបន្ទាប់ពីទទួលទានខ្ទឹមសរួច ?
យោងតាមការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ Ohio State University (USA) បានលើកឡើងថា នៅពេលដែលអ្នកទទួលទានខ្ទឹមស វាមិនត្រឹមតែជាប់នៅត្រឹមតែក្នុងមាត់យើងទេ គឺវាត្រូវជ្រាបចូលទៅក្នុងក្រពះ ជាហេតុធ្វើឱ្យក្លិនមាត់មិនបាត់ ទោះជាយើងបានលាងសម្អាតដោយទឹក ឬ ដុសធ្មេញក៏ដោយ ។ប៉ុន្តែយើងអាចដោះស្រាយបញ្ហានេះបាន ប្រសិនបើអ្នកញុំាផ្លែប៉ោម អាចកាត់បន្ថយក្លិនមាត់អាក្រក់ ដោយសារតែខ្ទឹមសបាន។នេះគឺដោយសារតែសារធាតុផ្សំphenolic និងអង់ស៊ីមមួយចំនួនដែលមាននៅក្នុងផ្លែប៉ោម មានប្រតិកម្មដោយផ្ទាល់ជាមួយនឹងខ្ទឹមស ។ក្រុមការងារពន្យល់ថា ការទទួលទានអាហារផ្លែប៉ោម មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនមាត់អាក្រក់ ជាងការខ្ពុរមាត់ជាមួយទឹក ឬថ្នាំដុសធ្មេញទៅទៀត៕ 10 Benefits of Eating Garlic On Empty Stomach

លទ្ធផលនៃការសិក្សានេះត្រូវបានបោះពុម្ពផ្សាយនៅក្នុង ‘Journal of Food Science’