កាលពីពេលថ្មីនេះៗ ​Elon Musk ត្រូវបានគេចោទប្រកាន់ថា បានបង់ប្រាក់ចំនួន២៥មុឺនដុល្លារ ទៅឱ្យនារីបម្រើការលើយន្តហោះម្នាក់( Cubin Crew) ក្រោយពីលោកបានស្នើសុំនារីម្នាក់នោះមករួមមេត្រីជាមួយលោកនៅលើយន្តហោះ។

ហេតុការណ៍នេះ​ បានកើតឡើងតាំងពីឆ្នាំ២០១៦មកម្លេះ នាអំឡុងពេល Elon Musk ធ្វើដំណើរទៅទីក្រុងឡុងដ៍ ។ នៅពេលធ្វើដំណើរលើយន្តហោះនោះ ស្ថាបនិក SpaceX ខាងលើ បានហៅនារីអាកាសចរណ៍ម្នាក់ មិនបង្ហាញឈ្មោះ អោយទៅម៉ាស្សា ពេញដងខ្លួន នៅក្នុងបន្ទប់គាត់។ មិនតែប៉ុណ្ណោះនៅពេលកំពុងម៉ាស្សា Elon Musk បានដកកន្សែងចេញពីដងខ្លួនបង្ហាញប្រដាប់ភេ.ទ។Analysis: Elon Musk just made Donald Trump's life a lot more difficult -  CNNPolitics

យ៉ាងណាក៏ដោយ នារីបម្រើការលើយន្តហោះនោះមិនបានយល់ព្រមតាមសំណើរបស់ Elon Musk នោះទេ ដោយនាងបានបង្ហាញការតូចចិត្តជាខ្លាំង និងបានលើកឡើងថា”នេះជាការហោះហើរ ដ៏អាក្រក់បំផុតរបស់ខ្ញុំ ក្នុងនាមជាអ្នកបម្រើការលើយន្តហោះ។”

ជាក់ស្តែងព័ត៌មានទាំងនេះបានបែកធ្លាយតាមរយៈមិត្តរបស់នាង ដែលជាអ្នកបម្រើការនៅលើយន្តហោះនោះ ដោយកាលពីឆ្នាំ ២០១៨ នាងបានជួលមេធាវី ម្នាក់ទៅប្តឹងលោក Elon Musk ក៏ប៉ុន្តែហាក់ដូចជាមិនបានផលអ្វីឡើយ។

ក្រោយមកដល់បច្ចុប្បន្នក៏មានព័ត៌មានបែកធ្លាយថា Elon Musk បានបង់ប្រាក់ដល់ទៅ២៥មុឺនដុល្លារ ទៅឱ្យនារីបម្រើលើយន្តហោះម្នាក់នោះ និងប្រាប់កុំឱ្យនាង និយាយអាក្រក់ពីរូបលោក។  ជាពិសេស កុំនិយាយពាក់ព័ន្ធជាមួយ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tesla និង SpaceX៕Elon Musk's SpaceX is poised to become the most valuable U.S. startup |  Reuters

ប្រភព: The Verge