ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឫស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាព នៃការអភិវឌ្ឍ ដែលក្រុមហ៊ុនបានវិនិយោគនាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigLoosy9z9xdd9KbokZw3EO_j7YG10SiDE2QWpD0B7sLv50KsBhpyYxeJ021pcLTa8QcM7m8Zff0c2fuPOS1E0mEOwTS1UFWJVta3EpXR9-w-woZdcbOopDZpic5xBbQh_dzzWbvPrGu1WNIFUnOiwIVKvm-XwcS3TRtzC5mXtUZmZGe2kFIgwmlXa/s1280/photo_2022-05-20_07-58-56.jpg
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដៃគូវិនិយោគកោះឫស្សី គឺបានអនុវត្តទៅតាមច្បាប់ដែលបានកំណត់ទាក់ទងនឹងបញ្ហាបរិស្ថានដែលជាកត្តាចម្បង ក្នុងការអភិវឌ្ឍនៅលើដែនកោះនាពេលបច្ចុប្បន្ន ក្នុងនោះក្រុមហ៊ុនបានរក្សាព្រៃឈើ ការគ្រប់គ្រងកាកសំណល់រឹង រាវ បានត្រឹមត្រូវ មិនមានការបង្ហូរចូលទៅក្នុងសមុទ្រ ដែលបង្កឱ្យបាត់នូវសោភ័ណភាព និងប៉ះពាល់បរិស្ថានតំបន់ឆ្នេរ និងទឹកសមុទ្រ ហើយក្រុមហ៊ុនបានអភិវឌ្ឍទេសចរណ៍ធម្មជាតិលើផ្នែកសណ្ឋាគារ បឹងកាឡូ រីសត ដែលមានស្តង់ដារកម្រិតកម្រិតខ្ពស់ ប្រកបដោយផាសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1-nzePjoOmoem-O3VA8R8kokMTDXKaplq9XAs-cFyAZLBW-57NjlMDaXxIc5ipH6KrFCBiJek5MxElDeVZT-QJhzMi6vxMav62QfDe2gqCWFtP0zHSgLtJGGeg_gcdiGoumVd1jGdGzjcOh-eKuKEpklBn8LiwAny8PDMRLChaqxRqLL0FlZk6mOm/s1280/photo_2022-05-20_07-58-55%20(2).jpgឯកឧត្តម បានបន្ថែមថា ដំណើរទស្សនៈកិច្ចដឹកនាំមន្ត្រី មន្ទីរពាក់ព័ន្ធចុះពិនិត្យមើលការអភិវឌ្ឍន៍នាពេលនេះ ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគដែលបាន និងកំពុងខិតខំក្នុងការអភិវឌ្ឍនៅលើគ្រប់វិស័យទាំងដីគោក និងដីកោះដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍបង្កើនមុខរបរជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក ហើយឯកឧត្តម នឹងគាំទ្ររាល់ការវិនិយោគគ្រប់វិស័យដែលមកពីបណ្ដាប្រទេសនានា ដោយរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនពួកគាត់ផងដែរ។ ដូចនេះ សូមឱ្យបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងនៅកោះឫស្សីដែលមានសណ្ឋាគារលំដាប់ផ្កាយ និងមានសេវាកម្មល្អក្នុងការទទួលភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTDmCKl3NjOdQxswXUQJuqIpo8uqBkns4klCmbq7uurAXkiauq_faGkVmRGTPngOEKiQ1fj7vOTds4Osja3fl4lMXoesL5K9953OkgPj_gwMBIX4qCe4zLQt98XsvXS5-k911q8QUfHnGCVyi7JuhWxW9oybYfO15onsXdf9uO2bsV3YxB_ubdmoG1/s1280/photo_2022-05-20_07-58-55.jpg

សូមបញ្ជាក់ថា គម្រោងវិនិយោគកោះឫស្សី មានទីតាំងមួយផ្នែកនៃកោះឫ ស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ៧៨ហិចតា ដែលបានចុះកិច្ចសន្យាជួលពីរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។ កោះឫស្សី វីឡា & រីសត មាន៥០ លុចហ្សារី ផាវីលាន (luxurious pavilions) និង១៣ ភូល វីឡា (pool villas) ដែលជាកន្លែងសម្រាកលំហែធម្មជាតិដ៏ល្អជាមួយនឹងឆ្នេរឯកជនប្រវែង ១,២ គីឡូម៉ែត្រ បែរមុខទៅសមុទ្រ។ រមណីយដ្ឋាននេះ មានភោជនីយដ្ឋានចំនួន០២ បារចំនួន០១ និងស្ប៉ាដែលមានបន្ទប់ចំនួន០៥បន្ទប់អាងហែលទឹករួមទំហំ៣០ម៉ែត្រ កន្លែងហាត់ប្រាណបើក២៤ម៉ោង និងយូហ្គា ព្រមទាំងសកម្មភាពនៅលើឆ្នេរសមុទ្រជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPADfQFOyVm_ezBE337TzUftu-NsyH48qSmPM5EGrYxkDkzeIsmhE1f3ZCqQk6SKAlBjZH--7KgYsT7J2vN24uUzEEOnyfYcpH9fxjKTXCZ_LJi5IGXzTVT-Dyc0_byOHRgWISCDfk_aP3R1NYPUVvokfVZu8PprMUxTRKi2L96fEtGHiI09T7ram-/s1280/photo_2022-05-20_07-58-54.jpg