រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីត្បិតតែកាលពីពេលកន្លងមក មហាសេដ្ឋីលេខ១របស់ពិភពលោក និង ជានាយកប្រតិបត្ដិក្រុមហ៊ុនថែស្លា (Tesla) តែងតែគាំទ្រ និង បោះឆ្នោត ជូនគណបក្សប្រជាធិបតេយ្យ យ៉ាងណាក្ដី ប៉ុន្ដែមកដល់ពេលនេះ បែរជាគាត់ងាកទៅគាំទ្រគណបក្សសាធារណរដ្ឋ ហើយថែមទាំងបានវាយប្រហារ ទៅលើគណបក្សកាន់អំណាចរបស់សហរដ្ឋអាមេរិក ដោយសន្យាថា នឹងបោះឆ្នោត ជូនគណបក្សសាធារណរដ្ឋ។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ ថា លោក អេឡូន ម៉ាស់ (Elon Musk) នាយកប្រតិបត្ដិ Tesla បានបញ្ជាក់ កាលពីថ្ងៃពុធ ថា លោកចាត់ទុកបក្សប្រជាធិបតេយ្យ ជាគណបក្សគួរឲ្យស្អប់ ព្រោះតែធ្វើការងារមិនមានប្រសិទ្ធភាព។ ដូច្នេះ គាត់នឹងបោះឆ្នោត ជូនគណបក្សសាធារណរដ្ឋ។

បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានចក្រភពអង់គ្លេស Daily Mail បានឲ្យដឹងថា «លោក Elon Musk បានអះអាងថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ធ្វើការដូចជាមិនសូវមានប្រសិទ្ធភាព ខុសពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ធ្វើការងារមានប្រសិទ្ធភាព។

លោក Elon Musk ជាប្រធានក្រុមហ៊ុនអវកាស SpaceX បានសរសេរ នៅលើធ្វីធើរ ថា «កាលពីពេលកន្លងមក ខ្ញុំតែងតែគាំទ្រ និង បោះឆ្នោត ជូនគណបក្សប្រជាធិបតេយ្យ ព្រោះខ្ញុំគិតថា ជាគណបក្សដ៏ល្អ។ បច្ចុប្បន្ន ពួកគេក្លាយជាគណបក្ស មានការបែងចែក និង គួរឲ្យស្អប់។ ដូច្នេះខ្ញុំលែងគាំទ្រគណបក្សនេះបន្ដទៀតហើយ ហើយខ្ញុំនឹងបោះឆ្នោត ជូនគណបក្សសាធារណរដ្ឋ៕Twitter takeover temporarily on hold, says Elon Musk | Elon Musk | The  Guardian