ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញសណ្ដាប់ធ្នាប់សង្គមហាក់បីដូចជាមានការធ្លាក់ចុះខ្លាំងដែលបណ្ដាលមកពីក្រុមចោរមួយចំនួនធំបានចេញប្រតិបត្តិការវាយ ប្លន់ ឆក់យ៉ាងសកម្មមិនថាពេលយប់ មិនថាពេលថ្ងៃ ដែលទង្វើទាំងអស់នេះធ្វើឲ្យប្រជាពលរដ្ឋមានការខ្លាចរអារជាខ្លាំង រហូតដល់មានការចូលខមមិនក្នុងផេកស្នងការដ្ឋានរាជធានីភ្នំពេញ ឲ្យចុះជួយបង្រ្កាបធ្វើអន្តរាគមន៌ នឹងចាត់វិធានកម្ចាត់ដង្កូវក្នុងសង្គមបែបនេះ ខណៈសមត្ថកិច្ចយើងបានឃើញពួកគាត់ខិតខំប្រឹងប្រែងដុតដៃដុតជើងឃាត់ខ្លួនក្រុមចោរនោះបានជាបន្តបន្ទាប់។

ទាក់ទិននឹងបញ្ហាខាងលើយើងក៏បានឃើញមានគណនីហ្វេសប៊ុកមួយឈ្មោះ ហាងទូរស័ព្ទ តាំង គីមឡេង បានបង្ហោះសារសំណូមពរដល់សមត្ថកិច្ចដោយរៀបរាប់យ៉ាងដូច្នេះថា៖ «កំណេីនចោរកេីនឡេីងស្របពេលដែលពលរដ្ឋគិតថាជារឿងធម្មតាបញ្ជាក់ជូនឃេីញមិនតិចករណីទេនៅមានច្រេីនទៀតក្នុងពេលត្រឹមមួយខែនេះ។

សង្ឃឹមអជ្ញាធរមានសមត្ថកិច្ចតាមតំបន់ប្រចាំការគ្រប់ខណ្ឌមេត្តាជួយដាក់កម្លាំងល្បាតជូនពលរដ្ឋផងព្រោះពេលខ្លះខំប្រឹងរកមកបាត់បង់ទ្រព្យសម្បត្តិហេីយប្រឈមពេលខ្លះអាចជួបចោរជិតឆៅបាញ់សម្លាប់រឺកាប់ប្លន់ទៀត។
ក្នុងនា​មខ្ញុំជាប្រជាពលរដ្ឋក្នុងនាមខ្ញុំជាយុវជនសង្ឃឹមថាថ្នាក់លេីនិងអាចជួយរឿងនេះបានដេីម្បីទទួលបាននៅ ភូមិ​ ឃុំ​ មានសុវត្ថិភាពនិងក្រោមពាក្យថា​ សន្តិភាព» ៕