រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ២០លានរៀល ជូនកញ្ញា សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ ចំពោះមរណភាពលោកឪពុក និងអ្នកម្តាយបង្កើត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiCWDdAG1ZtRmsH31tpjy2ztWPmQqvYessSihxew96kChCVj36YwNz93Kr2wTlsmKn3pO_GsCTZdPr8VWZuAQDByMCxTYwQ-sdpMeIHQsn2jb0KhahCs1zdRzoNStfEDm3drB16mXZQLJNchTu2VvMpCAQroohRMIQk4Xt5MlqhQLUAptvNRBQ1Hvo/s1280/photo_2022-05-18_14-00-47%20(2).jpgនៅក្នុងមរណៈទុក្ខដ៏ក្តុកក្តួលនេះ លោក ឌួង អេលីត បានអាននូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាព លោកឪពុក អ្នកម្តាយ របស់កញ្ញាសុវត្ថិឌី ធារីកា គឺជាការបាត់បង់នូវអ្នកមានគុណដ៏ធំធេងបំផុត ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណី ដែលពេញក្នុងមួយជីវិតរបស់លោកទាំងពីរ បានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗដល់កូនៗ និងក្រុមគ្រួសារ ឲ្យបានក្លាយជាធនធានមនុស្សដ៏ល្អប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ ដោយពុំអាចបំភ្លេចបាន។
សម្រាប់គ្រឿងឧបភោគបរិភោគ និងបច្ច័យរួមមាន ៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងថវិកា ២០លានរៀល ចូលបុណ្យសពឪពុកម្តាយរបស់តារាចម្រៀងរូបនេះ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ នឹងបូជានៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqDYp7ChhVRA8ZTaSnYjPgsnb6cEegAz3-INvZfMSkzTsQ10G83TXTYsUDYzt_fj_UMR319I1Awjk9O-QghRSurq2i0JdLEVa2wxI7GNOQLrLUKI-R2GbqeOiXpL-TrSE2M3yg1DCyU9DxFhW1Kdc8F-FHuYaR_8dGRbtn02LxoeVC07FmiW4DfZxY/s1280/photo_2022-05-18_14-00-47%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimbuzrCYehenv7hIAdYbKu9gxMwHmOqcK7n9oI_vPQat_Sny2R-WKefeVSHI0HUf631ZFSqExXZ5n2lFYKL0zIqQfBf15lNjxq7uHo2rb6PBygaL-tu22eXB-9iO1uOAqFDdMqlQhrTo-cBIdSMf4WMEq45w9605V-HVzG5yvETmoSJ07Zomwjk-sb/s1280/photo_2022-05-18_14-00-48.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0fdxtvRX0RfKqL1GTU8OhKOgADqUh_fd5_u9R3LUQbMx7WxanamDxWyQu5aozK_rA_DrV1dIlFikblxpJMmkWyowMl9as5HVJj-lLVBGYox0kvPnClRq8PaZIG59T6qPAmmgfewqQkivVpR3EpwCHRk3f3fcCWI8ssOy28IZn3NiZv9CXPeEkhVFm/s1280/photo_2022-05-18_14-00-47.jpg