រាជធានីភ្នំពេញ ៖ លោកផែង វណ្ណៈ បានបញ្ជាក់ថា បុរសដែលជេរមាថរូបលោក ហើយលោកបានប្រកាសស្វែងរកផ្ទះនេះ គឺសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បានរកឃើញហើយ ។ តែយ៉ាងណា គេមិនដឹងថា លោកផែង វណ្ណៈ ធ្វើការដោះស្រាយជាមួយបុរសរូបនោះដូចម្តេចទេ។
សូមបញ្ជាក់ថា កាលពីព្រឹកមិញ លោកផែង វណ្ណៈ បានក្តៅចិត្តឆេវទាំងព្រឹក ព្រោះមានបុរសម្នាក់បានជេរប្រមាថលោក ហើយបានបង្ហោះហ្វេសប៊ុកប្រកាសរកផ្ទះបុរសរូបនោះ ដោយផ្តល់រង្វាន់ជាប្រាក់ចំនួន១០លានរៀលទៀតផង ដល់អ្នកប្រាប់ពីទីតាំងដែលបុរសជាម្ចាស់គណនីហ្វេសប៊ុក Lanh San កំពុងរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIEvNmVHRo4N_co8GpwsxB0ncR-FZR47h68ZGhj0sX12s9Ez480XMx6Xz--5n5t8wXv9GemBDpaServbSaDG4X28gw5Yb0Fj36YcGvXSseB3gsd5miLwFI3h74_WCBL3e8dwdzPkjRdCIc710F5UVS4TpJTa0I3CZ1IPINGj2Ath1CSl1OZdkBpeW3/s1280/photo_2022-05-17_08-02-42.jpgលោកផែង វណ្ណៈ បញ្ជាក់ថា «បងប្អូនណានៅឃុំកំពង់ថ្ម ខេត្តកំពង់ធំ ស្គាល់ មេត្តាជួយប្រាប់ខ្ញុំផង ខ្ញុំនឹងជូនសារគុណ១០លានរៀល បើបងប្អូនណាបង្ហាញផ្ទះរបស់បុគ្គលនេះដល់ខ្ញុំបាទ ។ គាត់ប្រើឡាន Lexus RX330 ផ្លាកលេខ 2AJ-4558 ភ្នំពេញ ប្រហែលផ្ទះលក់ទូរស័ព្ទ ។
មូលហេតុ អត់មានរឿងអីសោះ ចូលមកជេរប្រមាថខ្ញុំទាំងព្រឹក ដោយប្រើគណនីហ្វេសប៊ុកឈ្មោះ Lanh San ។ សូមផ្ដល់ព័ត៌មានតាមតេឡេក្រាម 012 933 883 អរគុណច្រើន»។
ជុំវិញនឹងករណីនេះ «KBN» រង់ចាំការបកស្រាយពីបញ្ជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7w0xfjbq6VUDlbItX9a_heaLG1_OkGGoj1CGoEZCKaTe5DgOLOV3vNTF5kMGUroa_UqTNKkir3mn5gr5bFWMypEaOafQssDvGRE_d-Dy3xluGi-KDu4Eq0kh2ct7jyyM66VEtmrbo_fg6HOciJJ_Aqw_AilinzFWLmnz9GBRHvvX9GKSbaPQ72LAY/s1170/photo_2022-05-17_08-03-02.jpg