រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបខ្លះហើយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ តារាសម្តែងជើងចាស់ អ្នកនាង លី ម៉ារីណា បានបង្ហោះហ្វេសប៊ុក មានខ្លឹមសារថា « នាងខ្ញុំសូមប្រកាសស្វែងរកលោកសាត ចាន់ថន (ប្តី) ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ញុំ និងលុយមួយចំនួនយកទៅ ហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកអោយខ្ញុំវិញផង ព្រោះខ្ញុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិ និងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នា ក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ…»។
ក្រោយអ្នកនាងលី ម៉ារីណា បង្ហោះសំណេរចោទប្រកាន់បែបនេះ លោកសាត ចាន់ថន ក៏មិនបាននៅសស្ងៀមដែរ បានធ្វើលិខិតបដិសេធមួយភ្លាម ដោយមានមេធាវី លៀង តុលា ជួយដឹងឮ។ ក្នុងបដិសេធរបស់លោកសាត ចាន់ថន បានបញ្ជាក់ថា « ខ្ញុំបាទសុំធ្វើការបដិសេធទាំងស្រុង ដោយហេតុថា ខ្ញុំបាទក្នុងនាមជាប្តី មិនដែលបានយកទ្រព្យសម្បត្តិគ្រឿងអលង្ការ ដូចការចោទប្រកាន់ដូចក្នុងការរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុក ដែលមានគណនីផ្ទាល់ខ្លួន Ly Marina នោះទេ ហើយប្រពន្ធសម្លាញ់ថែមទាំងសុំខ្ញុំបាទលែងលះគ្នា ទាំងខ្ញុំបាទជាប្តីមិនដឹងពីមូលហេតុនោះទេ ខ្ញុំបាទជាប្តីមិនអស់ចិត្តទាល់តែសោះ ហេតុអ្វីបានជាត្រូវលែងលះគ្នានោះទៅវិញ ។
រាល់សកម្មភាពនៃការបង្ហោះព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឈ្មោះ Ly Marina ដោយភ្ជាប់រូបថតរបស់ខ្ញុំបាទ និងខ្លឹមសារខាងលើ បានធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំបាទជាប្តីយ៉ាងខ្លាំង ជាពិសេសធ្វើឲ្យមហាជនមានការភាន់ច្រឡំ និងមានការរើសអើងមកលើខ្ញុំបាទជាប្តីទៀតផង។
អាស្រ័យដូចបានជម្រាប់ខាងលើ សូមប្រពន្ធជាទីស្រលាញ់ និងសាធារណជន មេត្តទទួលជ្រាបជាព័ត៌មាន»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ អ្នកនាង លី ម៉ារីណា ដែលបានបង្ហោះហ្វេសប៊ុក មានខ្លឹមសារថា « នាងខ្ញុំសូមប្រកាសស្វែងរកលោកសាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ញុំ និងលុយមួយចំនួនយកទៅ ហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកអោយខ្ញុំវិញផង ព្រោះខ្ញុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិ និងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នា ក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ ទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ញុំអោយមកខ្ញុំវិញមក រយៈដប់ឆ្នាំហើយ លោកមិនដែលមើលថែខ្ញុំ ហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួចរបស់ខ្ញុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ញុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកអោយខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត សូមមិត្តភក្តិបងប្អូន ដែលបានស្គាល់ជួយស៊ែរអោយគាត់ដឹងផង។ បើលោកមិនចង់បានរបស់ខ្ញុំទេហេតុអីមិនយកអោយខ្ញុំវិញចាំបាច់គេចខ្លួនបែបនេះ ខ្ញុំទុកឪកាសអោយលោកយូរដែរហើយ ក៏ព្រោះតែអាណិតកូន ។ សូមអធ្យាស្រ័យដល់បងប្អូនផង ដែលនាងខ្ញុំបានប្រកាសតាមរយៈសង្គម Fb បើមានផលប៉ះពាល់ដោយប្រការណាមួយសូមអភ័យទោសទុកជាមុន»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl_zU1dx2TVCn58veWKSfEAJ774bmRJw9CT3fZUVLC_Eydafy2rvNjdTtfQlrJVj4m8YxRamjKUSjuIH5Cn2lkGF9bimGW7KXTsFqGvpXvr13yydhOVF1gc0lUIH9MJm8NFipL5XITRUHjYlBRyMQEeLf04Ow9rvX0d8Jww4REkijO_9UmU5lwetlk/s960/photo_2022-05-17_10-12-39.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwpT4M9t1gDa1Gow8OSpfgAskvROH-OhOzo01iMvn-axKa4BlsWQeW74PpVdWAWyUrWNAqVQwNqAzJWqCjia6_dnkFbqGziNlp_BKqXwO0viZhMMZz3xdzNwSNHhjrwlzE3ZDs0kHPF5PgiwjoGcc_bRIzH7F_ZktWfzrPjL6Lai9DnT5IAi4mxECQ/s877/photo_2022-05-17_10-12-39%20(2).jpg