រាងកាយរបស់ស្រ្តីឆ្លងកាត់ការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ជាហេតុស្រ្តីចាំបាច់ត្រូវការសារធាតុចិញ្ចឹមមានសារៈសំខាន់សម្រាប់ស្ត្រី ដោយសារការថយចុះនៃអរម៉ូនរបស់ស្រ្តី។
សាច់ទាគឺជាអាហារមួយប្រភេទដែលមានជាតិខ្លាញ់ខ្ពសស់ ប៉ុន្តែមានសារធាតុចិញ្ចឹមជាច្រើនដែលផ្តល់សុខភាព ជាពិសេសល្អសម្រាប់ស្ត្រីដែលស្ថិតនៅក្នុងវ័យអស់រដូវ ។ចូរយើងស្វែងយល់អំពីអត្ថប្រយោជន៍នៃសាច់ទាដោយផ្អែកលើលទ្ធផលនៃការសិក្សាខាងក្រោមនេះ។Maple Glazed Duck Breast Recipe - Tablespoon.comស្រ្តីក្រោយអស់រដូវច្រើនតែជួបបញ្ហាខ្យោយការចងចាំ និង រាងកាយទ្រុឌទ្រោម ជាលទ្ធផលនៃការសិក្សា បានបង្ហាញថា សាច់ទា មានផ្ទុកទៅដោយក្រុមវិតាមីន B ជាពិសេស វិតាមីនB1 B2 B5 រហូតដល់ទៅ៤ ដងបើប្រៀបធៀបទៅនឹងសាច់គោ និង សាច់មាន់។ លើសពីនេះ សាច់ទាមានផ្ទុកនូវប្រូតេអ៊ីន វីតាមីនA និង សារធាតុរ៉ែសំខាន់ៗមួយចំនួនធំដូចជា កាល់ស្យូម ផូស្វ័រ ជាតិដែក សម្រាប់សាច់ទា 10 ក្រាម នឹងមានកាល់ស្យូម 15mg ផូស្វ័រ 180mg ជាតិដែក 1.7mg។ សាច់ទាអាចបន្ថែមសារធាតុចិញ្ចឹមដែលត្រូវបានបាត់បង់សម្រាប់ស្រ្តីក្នុងពេលអស់រដូវដូចជាការបំពេញកាល់ស្យូមជាដើម។ មនុស្សជាច្រើនមិនបានដឹងពីអត្ថប្រយោជន៍សុខភាពខ្លាញ់របស់សាច់ទាទេ។ សាច់ទាវាផ្ទុកអាស៊ីតខ្លាញ់ឆ្អែត ៣៥,៧% អាស៊ីតខ្លាញ់ monounsaturated ៥០.៥% (អាស៊ីតលីណូឡីកខ្ពស់) និងអាស៊ីតខ្លាញ់ polyunsaturated ១៣,៧% (អាស៊ីតខ្លាញ់អូមេហ្គា ៦ និងអូមេហ្គា ៣) ដែលល្អសម្រាប់សុខភាពបេះដូង ដែលវាមានប្រសិទ្ធភាពការពារជំងឺចំពោះមនុស្សពេញវ័យដោយសារការថយចុះអ័រម៉ូនរបស់ស្រ្តី។Buy Fresho Raw Duck - Whole With Skin, Tender & Juicy Online at Best Price of Rs 1295 - bigbasketកត់ចំណាំ ប្រសិនបើអ្នកទទួលទានសាច់ទា គួរជៀសវាងការផឹកទឹកត្រជាក់ ដោយសារតែសាច់ទាមានជាតិខ្លាញ់ខ្ពស់ ដូច្នេះវាធ្វើឱ្យដំណើរការរំលាយអាហារមានការថយចុះ ជាយោបល់ល្អ អ្នកគួរតែផឹកទឹកក្តៅ ដើម្បីមានផលល្អសម្រាប់សុខភាពក្រពះ៕
យោងតាម Kormedi