ភ្នំពេញ៖ មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយតារាស្រី ជា ស្រីនាមានវ័យត្រឹមតែ២១ឆ្នាំ ប៉ុន្តែនាងមានសមត្ថភាពពេញខ្លួន ទាំងការរកស៊ីទាំងវ័យក្មេង កដូចជាជោគជ័យក្នុងការសិស្សាផងដែរ ជាក់ស្ដែងកាលពីកន្លងទៅថ្មីៗនេះតារាស្រីវ័យក្មេងរូបនេះក៏បានទៅទទួលសញ្ញាបត្របញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ជាមួយនឹងឪពុកម្ដាយយ៉ាងកក់ក្ដៅ។

ទាក់ទងនឹងការទៅទទួលសញ្ញាបត្រនេះផងដែរស្រីនាងបានធ្វើដំណើរទៅកាន់ប្រទេសសហរដ្ឋអាមេរិករង់ចាំទទួលនូវសញ្ញាបត្របញ្ចប់ការសិក្សាផ្នែក គ្រប់គ្រងពាណិជ្ជកម្ម(Science in Business Administration) នៅសកលវិទ្យាល័យ Arizona United States ឆ្នាំ២០២២ ការមកដល់នៃទឹកដីសហរដ្ឋអាមេរិកនេះផងដែរ បានធ្វើឱ្យមហាជនពិតជាមានការច្រណែននឹងជីវិតដ៏កក់ក្ដៅក្នុងគ្រួសាររបស់នាងខ្លាំងណាស់ ព្រោះតែការទៅទទួលនូវសញ្ញាបត្រនេះក៏មានវត្តមានឪពុកម្ដាយរួមដំណើរទៅជាមួយ។ មិនតែប៉ុណ្ណោះវាក៏ជាផ្នែកមួយនៃដំណើរកម្សាន្តដែលបានសម្រាក់ពីការសិស្សា និងការងារមួយរយៈដោយនាងតែងតែបង្ហាញតាមរយៈបណ្តាញសង្គមក្នុងការដើរកម្សាន្តនៅទីកម្សាន្តផ្សេងៗជាមួយនឹងក្រុមគ្រួសារយ៉ាងរីករាយ។ ទន្ទឹមនឹងនេះផងដែរ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ ស្រីនា នាងក៏ដល់ថ្ងៃនៃការទទួលនូវសញ្ញាបត្រ ដោយថ្ងៃពិសេសនេះផងដែរឪពុកម្ដាយរបស់នាងក៏បានចូលរួមលើកទឹកចិត្ត និងសម្ដែងនូវមោទនភាពជាខ្លាំងចំពោះកូនស្រីម្នាក់នេះ។

យ៉ាងណាមិញស្រីនា នាងក៏បានបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនមុននឹងជោគជ័យក្នុងការសិក្សាមួយនេះថា” យំបោកក្បាលម្តងៗ  ដោយសារធ្វើ Assignment អត់ចេញ ភ័យផង យំផង ដោយសារដាច់ internet ពេល quiz រត់ចេញពីថតមកប្រលងក៏មាន ខឹងខ្លួនឯងដោយសារអត់យល់មេរៀនក៏មាន រៀនផង ធ្វើការផង ពិន្ទុក៏មិនពូកែដូចមុន ខ្ញុំមិនដែលគិតថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយះពេល ៤ ឆ្នាំចុងក្រោយខ្ញុំធ្វើបានហើយ។

Graduation still feel like a very long dream to me but in the end I made it.”៕