ភ្នំពេញ៖​ មានករណីចោរមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពប្លន់យកម៉ូតូបុគ្គលិកដឹកជញ្ជូនក្រុមហ៊ុន E-gets ម្នាក់ដែលធ្វើការនៅសាខាបាក់ទូក។ ហេតុការណ៌នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៩នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំនុចផ្លូវម្ដុំគររីរម្យ។

យោងតាមការរៀបរាប់របស់បុរសដែលជាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានដឹកម្ហូបឲ្យភ្ញៀវរួចហើយ បន្ទាប់មកក៏ជិះមកចតនៅលើផ្លូវលំមួយរួចក៏បានឈប់ម៉ូតូហើយដកទូរស័ព្ទមកអង្គុយចុចលេង ស្រាប់មួយសន្ទុះតូចមកក៏មានចោរមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាក Yamaha Exciter និង១គ្រឿងទៀតមិនស្គាល់ម៉ាក បានទាញយកកាំភ្លើងចំនួនពីរដើម មកភ្ជង់ប្លន់ហើយសំឡុតឲ្យគាត់ចុះពីលើម៉ូតូ មិនត្រឹមតែប៉ុណ្ណោះតែទាំងឲ្យគាត់ទុកទូរស័ព្ទដៃឲ្យទៀត ដោយសារតែឃើញកាំភ្លើងផងគាត់បានចុះពីម៉ូតូតាមសម្រួលរួចហុចទូរស័ព្ទដៃឲ្យចោរផងដែរ។

ចំពោះម៉ូតូដែលចោរបានប្លន់នោះគឺម៉ាក Honda Dream សេរី ឆ្នាំ២០១៦ ពណ៍ខ្មៅ ដែលមានស្លាកលេខ 1HD-4502 Phonm penh ។

យ៉ាងណាមិញជនរងគ្រោះក៏បានលើកដៃម្រាមដៃសំណូមពរឲ្យសមត្ថកិច្ចមេត្តាជួយបើកការស្រាវជ្រាវរកជនល្មើសផង ព្រោះរាល់ថ្ងៃម៉ូតូគឺជារបស់ចាំបាច់ណាស់ដែលគាត់ត្រូវការដើម្បីទុករកស៊ីចិញ្ជឹមជីវិត ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូរបស់អង្គភាពសារព័ត៌មាន BKK 24h ដូចខាងក្រោម៖