ភ្នំពេញ៖ គិតទៅចូលជិតមួយឆ្នាំហើយដែលលោក ឌួង ឆាយ រួមទាំងអតីតភរិយាអ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តលែងលះគ្នាជាផ្លូវការ ដោយសារតែរស់នៅជាមួយគ្នាលែងចុះសម្រុង ខណៈកូនប្រុសស្រីទាំង៣នាក់ ត្រូវតុលាការសម្រេចឲ្យទៅអ្នកនាងដេត ម៉ាលីណា។

ថ្វីត្បិតតែលែងលះគ្នាដាច់ស្រឡះក៏ពិតហើយមែន ក៏ប៉ុន្តែពួកគេទាំង២ ហាក់បីដូចជានៅតែមានរឿងរ៉ាវក្ដីក្ដាំជាំមួយគ្នាជានិច្ច ដោយជាម្ដងម្កាលលោក ឌួង  ឆាយ តែងតែផុសផ្លែផ្កាដៀមដាមឲ្យទៅអតីតភរិយា ខណៈនាមុននេះបន្តិចលោក ឌួង ឆាយ ក៏បានបង្ហោះពាក្យបណ្ដឹងមួយចំនួនដែលលោកអះអាងថា អ្នកនាង ដេត ម៉ាលីណា បានប្ដឹងលោក រួមទាំងប្ដឹងម្ដាយលោកផងដែរ។

ជាក់ស្ដែងលោកក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «មានភ្លើងទើបមានផ្សែង រឿងគេប្តឹងខ្ញុំ និងអ្នកម្តាយនៅក្នុងតុលាការមិនចង់បង្ហោះបញ្ចេញនោះទេពីព្រោះជានិតិវិធីរបស់តុលាការ។ ប៉ុន្តែអ្នកមូយចំនួនតូចបំផុតនឹងដូចអវិជ្ជាមានពេក។ មិនអោយខ្ញុំជួបកូនៗជាងកន្លះឆ្នាំក៏ខ្ញុំក៏មិនដែលប្តឹងនាងរំលោភសេចក្តីសំរេចរបស់តុលាការ។ ធ្វើដាក់ខ្ញុំទាំងរំលោភបំពានប៉ុន្មានក៏ខ្ញុំមិនដែលប្តឹងសូម្បីតែមួយដង ពីព្រោះមិនដឹងប្តឹងដើម្បីអ្វីហើយបានអីមកវិញ។ បងប្អូនញាតិមិត្តនាំគ្នានិយាយសំរបសំរួលដើម្បីរកសន្តិភាពជាមួយនាងអស់លទ្ធភាពហើយ។ ប្តឹងម្តាយខ្ញុំពីបទរំលោភលំនៅដ្ឋានទាំងដែលដីម្តាយខ្ញុំជាអ្នកអោយមានភស្តុតាងទាំងអស់បានដាក់ជូនចូលតុលាការជាពិសេសនាងជាអ្នកហៅក្រុមគ្រួសារខ្ញុំអោយទៅលេងសួរសុខទុក្ខកូនៗ និងចៅៗ។ រាល់ថ្ងៃមិនដឹងថានាងចង់បានអីអោយពិតប្រាកដ។ ខ្ញុំមិនទាន់មានគូអនាគតថាខ្ញុំនឹងចង់ត្រូវគ្នាជាមួយនឹងនាង ដល់ឥលូវខ្ញុំមានគូអនាគតរកបាននារីដ៏ល្អដែលខ្ញុំស្រលាញ់ពេញចិត្តហើយនៅតែតាមប្តឹង។ សូមអោយចប់ដោយសន្តិភាពក៏មិនបានតាមឆ្កឹះ និងរុញនិតិវិធីតុលាការរហូត។ ពូមីងបងប្អូនពិចារណាតាមការគួរ។
បញ្ជាក់បាំងត្រាដោយសារកុំអោយខុសគោលការណ៍របស់ហ្វេសបុក» ៕