រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ព្រះនាងតូច នរោត្តម ជេនណា បង្ហោះសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ទ្រង់ ដោយបានបង្ហាញពីការសោកស្ដាយ មិនបានជួបជីដូនបង្កើត គឺអ្នកម្នាង ឌួង ឌីយ៉ាត ក្នុងដង្ហើមចុងក្រោយ ថា« មរណភាព នៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ខ្ញុំ និងព្រះមាតាខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្តរន្ធត់ក្តុកក្តួលជាពន់ពេកណាស់ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កើតខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំបានទទួលមរណភាព កាលពីម៉ោង១១:៣៩នាទីព្រឹក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។May be an image of 4 people, dessert and indoor ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ ចៅស្តាយណាស់ ដែលចៅមិនបានជួប និងនៅក្បែរម៉ាក់យាយក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់សុំអោយម៉ាក់យាយ នៅជាមួយចៅអោយបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអើយ ចៅនៅតែនឹក នឹក នឹក និងចងចាំពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ»៕May be an image of 4 people, people sitting and pizza