រដ្ឋធានីគៀវ៖ មន្រ្ដីយោធាក្រុងគៀវ បានអះអាងថា កម្លាំងការពារទឹកដីរបស់ខ្លួន បានរំដោះទីក្រុងដ៏សំខាន់ នៅភាគខាងជើង ប្រទេសអ៊ុយក្រែន ហើយបានវាយបណ្ដេញកម្លាំងទាហានរុស្ស៊ី ឲ្យវិលត្រឡប់ ចូលទៅក្នុងព្រំដែនរបស់ពួកគេវិញ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថា អ្នកនាំពាក្យ យោធាក្រុងគៀវ បានបញ្ជាក់ថា ទីតាំងជាច្រើន រួមមាន ឆឺកាស្គី ទីស្គី (Cherkaski Tyshky), រុស្គី ទីស្គី (Ruski Tyshki), បូសឆូវ៉ា (Borshchova) និង ស្លូបូហ្សានស្គេ (Slobozhanske) បានធ្លាក់មកក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន វិញហើយ។Russia just ordered troops into Ukraine again. What happens next? -  Atlantic Council

ក្រុមអ្នកវិភាគយោធា បានអះអាងថា ការវាយប្រយុទ្ធគ្នា នៅភាគខាងជើងរបស់អ៊ុយក្រែន បន្ដទទួលបានជោគជ័យ ហើយបានបណ្ដេញកម្លាំងទាហានរុស្ស៊ី ឲ្យវិលត្រឡប់ ចូលទៅក្នុងប្រទេសរបស់ពួកគេវិញ។

វិទ្យាស្ថានសិក្សាសង្គ្រាម Think Tank មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានកត់សម្គាល់នូវប្រភពរបស់រុស្ស៊ី មួយ អះអាងថា កម្លាំងទាហានរុស្ស៊ី ត្រូវបានវាយបក រុញច្រានឲ្យត្រឡប់ចូលទៅក្នុងប្រទេស មានចម្ងាយ១០គីឡូម៉ែត្រ ពីព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែន។Zelensky alleges Russian troops leaving booby traps behind as Ukraine  regains area near Kyiv | CBC News

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ អំពីការវាយលុក កាលពីយប់មិញ នៅក្នុងសុន្ទរកថា ជាវីដេអូមួយ ខណៈកំពុងតែបន្លឺសំឡេងព្រមានឡើង។ លោកប្រធានាធិបតី បានបញ្ជាក់ថា «ខ្ញុំចង់ដាស់តឿន ដល់ប្រជាជនរបស់យើងទាំងអស់… កុំរំជើបរំជួលអារម្មណ៍ហួសហេតុពេក។ យើងមិនគួរបង្កើតបរិយាកាស ដាក់សម្ពាធខាងសីលធម៌ហួសហេតុ ដោយសារជ័យជម្នះ ដែលត្រូវបានរំពឹងទុក ជារៀងរាល់សប្តាហ៍ និង ជារៀងរាល់ថ្ងៃនោះឡើយ»។

ដោយឡែក សភាជាន់ទាបរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ បានអនុម័ត លើកញ្ចប់ជំនួយ មានទំហំទឹកប្រាក់៣៩,៨ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ នៅក្នុងចំណោមកញ្ចប់ជំនួយ មានទំហំទឹកប្រាក់ដ៏មហាសាលនោះ រួមមាន ចំនួន៦ពាន់លានដុល្លារ សម្រាប់ជំនួយសន្ដិសុខ និង ៨,៧ពាន់លានដុល្លារ សម្រាប់ការបំពេញបន្ថែម លើស្តុកយោធារបស់អាមេរិក ដែលបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន រួចមកហើយ និង៣,៩ពាន់លានផ្សេងទៀត ត្រូវបានផ្តល់ជូន សម្រាប់ការស៊ើបការណ៍សម្ងាត់ និង ការគាំទ្រដល់បេសកកម្មយោធា៕Shelling Cities: Is Russia About to Go 'Scorched Earth' Against Ukraine? -  19FortyFive