ភ្នំពេញ៖ តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​បន្ត​ឡើងថ្លៃ​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ត្អូញត្អែរ​ ។ ​នៅ​ថ្ងៃ​ទី១១ ខែឧសភា​ ឆ្នាំ ​២០២២ ​នេះ តម្លៃ​ប្រេងសាំង​ធម្មតា​មួយ​លី​ត្រ៥ ៥៥០ រៀល​ក្នុង​មួយ​លី​ត្រ ឡើង២០០រៀល ចំណែក​ប្រេងម៉ាស៊ូត​មាន​តម្លៃ៥ ៨០០រៀល​ក្នុង​មួយ​លី​ត្រ​ ឡើង២០០រៀលដូជគ្នា។

នេះបើយោងតាមការចុះផ្សាយនាមុននេះបន្តិចរបស់ក្រសួងពាណិជ្ជកម្ម ខណៈតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែ ឧសភា​​ ឆ្នាំ២០២២ ៕