ប្រទេសឡាវ៖ ប្រជាពលរដ្ឋក្នុងប្រទេសឡាវកំពុងជួបវិបត្តិកង្វះខាតប្រេងសាំង រហូតដល់ថ្នាក់នាំគ្នាតម្រង់ជួរត្រៀបត្រារង់ចាំចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានី វៀងច័ន្ទ ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khoasod កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។


ក្នុងករណីនៃការសម្រុកនាំគ្នាចូលទៅចាក់សាំងជាច្រើនបែបនេះរហូតបណ្ដាលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ចរាចណ៍នេះស្ថិតនៅកន្លែងស្ថានីយចាក់សាំងមួយចំនួន នៅក្នុងរដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវ។ បញ្ហានេះផងដែរលោក Sisangkhom Kodyotha ប្រធានសមាគមរតនាគារ និង ឧស្ម័ននៃប្រទេសឡាវបានបញ្ជាក់ថាបញ្ហានេះបណ្ដាលមកពីការបិទនូវស្ថានីយសាំងមួយចំនួន ដោយសារតែការនាំចូលសាំងពីប្រទេសក្រៅចូលក្នុងប្រទេសឡាវមានកម្រិត មូលហេតុព្រោះតែប្រាក់ដុល្លារឡើងថ្លៃ ហើយរូបិយប័ណ្ណឡាវធ្លាក់ចុះខ្លាំង ស្របពេលដែលសាំងពិភពលោកក៏ឡើងថ្លៃផងនោះ ទើបធ្វើឱ្យខ្វះខាតក្នុងការទិញសាំងចូល ដោយជាទូទៅការនាំសាំងចូលក្នុងមួយខែចំនួន ១២០លានលីត្រ តែបច្ចុប្បន្ននាំចូលបានតែ២០លានលីត្រក្នុងមួយខែ រហូតមានស្ថានីយសាំងមួយចំនួនក៏ត្រូវបានបិទ និង ស្ថានីយសាំងមួយចំនួនទៀតមានប្រេងឥន្ធនៈតិចតួចបំផុតក្នុងការផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេស។ បញ្ហាមួយនេះក៏បានធ្វើឱ្យមានការកើនឡើងនូវតម្លៃសាំងក្នុងប្រទេសឡាវលក់រាយមួយលីត្រប្រហែល ៧ ទៅ ៨ពាន់រៀលបើគិតជាប្រាក់ខ្មែរ។

គួរបញ្ជាក់ផងដែរថាតម្លៃសាំងស្ទើរតែទូទាំងពិភពលោកទទួលរងនូវវិបត្តិលើងថ្លៃជាកំហុក តួយ៉ាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាមជាដើម…៕ ប្រភព៖ Khoasod