រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលសង្គ្រាម វាយប្រយុទ្ធគ្នា រវាងរុស្ស៊ី និង អ៊ុយក្រែន កំពុងតែបន្ដកាន់តែមានសភាពឃោរឃៅឡើងនោះ មន្រ្ដីជាន់ខ្ពស់ នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានអះអាងថា សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នឹងឈានដល់ស្ថានការណ៍ មិនអាចគ្រប់គ្រងបាន។

សារព័ត៌មាន Politico បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថា មន្រ្ដីជាន់ខ្ពស់ចារកម្មរបស់សហរដ្ឋអាមេរិក បានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អាចគិតពិចារណា ពីបរាជ័យ ក្នុងប្រទេសអ៊ុយក្រែន ថា ជាការគំរាមកំហែង ដល់របបរបស់គាត់។ សង្គ្រាមនេះអាចធ្វើឱ្យគាត់ ប្រើអាវុធនុយក្លេអ៊ែរ។ រុស្ស៊ី បានផ្តោតគោលដៅយ៉ាងសំខាន់ ទៅលើតំបន់ដុនបាស (Donbas) នាភាគខាងកើត អ៊ុយក្រែនAvril Haines's unusual backstory makes her an unlikely chief of US  intelligence | Biden administration | The Guardian

លោកស្រី អេវរីល ហៃណែស (Avril Haines) នាយិកា ទីភ្ញាក់ងារស៊ើបការណ៍ជាតិសហរដ្ឋអាមេរិក បានប្រាប់ដល់ព្រឹទ្ធសមាជិកសភា ថា គោលបំណងជាយុទ្ធសាស្រ្ដរបស់ក្រុមមេដឹកនាំរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន «ទំនងជាមិនផ្លាស់ប្ដូរនោះឡើយ»។

លោកស្រី នាយិកា ទីភ្ញាក់ងារស៊ើបការណ៍ជាតិ សហរដ្ឋអាមេរិក បានអះអាងទៀតថា ការវាយប្រហាររបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន អាចឈានចូលដល់ដំណាក់កាល ងាយនឹងជាការបង្កហេតុ និង បង្ហូរឈាមជាងពេលមុន ខណៈសង្រ្គាមកំពុងតែបន្ត នៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀត។ លោកស្រី បានព្រមានថា លោក ពូទីន មានគោលបំណងពង្រីកនូវការវាយលុក ហួសពីតំបន់ Donbas នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

លោកស្រី អេវរីល ហៃណែស (Avril Haines) នាយិកា ទីភ្ញាក់ងារស៊ើបការណ៍ជាតិ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២២ បានប្រាប់ដល់គណៈកម្មាធិការសេវាកម្មគ្រឿងសព្វាវុធរបស់ព្រឹទ្ធសភា ថា រុស្ស៊ី បានផ្ដោតគោលដៅឡើងវិញ ទៅលើតំបន់ដុនបាស (Donbas) ក្រោយពេលក្រុងមូស្គូបរាជ័យ មិនអាចដណ្ដើមគ្រប់គ្រងរដ្ឋធានីគៀវរបស់អ៊ុយក្រែន បាន។ សកម្មភាពបែបនេះ គ្រាន់តែជាការផ្ដាស់ប្ដូរនូវគោលដៅ ជាបណ្ដោះអាសន្ន ហើយអាចវាយតម្លៃបានថា មហិច្ឆតា ជាយុទ្ធសាស្រ្ដរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រហែលជា នឹងមិនប្រែប្រួលនោះឡើយ។Avril Haines, Biden's director of national intelligence, is not a spy - The  Jerusalem Post

ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្វែងរកកញ្ចប់ជំនួយយោធាបន្ថែម ចំនួន៣៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ក៏ដូចជា ជំនួយមនុស្សធម៌ និង សេដ្ឋកិច្ច។ ប៉ុន្ដែសំណើរបស់លោកប្រធានាធិបតី ត្រូវបានសភាបង្កើន រហូតដល់៤០ពាន់លានដុល្លារ នៅក្នុងមូលនិធិបន្ថែមគ្រាអាសន្ន សម្រាប់ជួយដល់អ៊ុយក្រែន។

ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីពេលកន្លងមកនេះ បានអនុម័តនូវកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ១៣,៦ពាន់លានដុល្លាររួចមកហើយ។ រីឯកញ្ចប់ជំនួយទាំងនេះ កំពុងតែប្រើប្រាស់ សម្រាប់ការទិញគ្រឿងសឹក បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ជាបន្ដបន្ទាប់ រហូតមកដល់ពេលនេះ។ ដោយឡែក សំណើសុំកញ្ចប់ជំនួយថ្មីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានកើតឡើង ក្រោយពេលរដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់ក្រុងវ៉ាស៊ីនតោន លោក ឡយ អូស្ទីន (Lloyd Austin) បានទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីគៀវ កាលពីអំឡុងខែមេសា កន្លងមកនេះ ហើយបានវាយតម្លៃ ថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាមនេះ៕