អន្តរជាតិ៖ Tieu Can តារាស្រី TikToker ល្បីល្បាញក្នុងប្រទេសចិន ស្រាប់តែបាត់ខ្លួនជាង​ពីរ​ខែ​ក្រោយ​មក ប៉ូលិស​បាន​រក​ឃើញ​សាកសព​របស់​នាង​ជាប់​គាំង​ក្នុង​ទូទឹកកក​នៅ​អគារ​ផ្ទះល្វែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zingnews

កាលពីប៉ុន្មានឆ្នាំមុន Tieu Can បានជួបប្តីរបស់គាត់ឈ្មោះ Vuong (អាយុ២៨ឆ្នាំ មកពីទីក្រុង Quang Nguyen ខេត្ត Sichuan ប្រទេសចិន។ កាលដើមឡើយពួកគេ​ជា​កម្មករ​ធម្មតា លក្ខខណ្ឌ​គ្រួសារ​ទាំង​សងខាង​មាន​កម្រិត​ទាប ក្រោយ​ពី​ស្រលាញ់​គ្នា​បាន​មួយ​រយៈ Tieu Can ក៏​មាន​ផ្ទៃ​ពោះ ពួកគេបានរៀបការយ៉ាងឆាប់រហ័ស ហើយជីវិតរស់នៅប្រចាំថ្ងៃ Tieu Can គឺជាអ្នករកលុយដើម្បីចិញ្ចឹមគ្រួសារទាំងស្រុង ខណៈប្ដីមានតួនាតីត្រឹមតែជាអ្នកមើលកូនតែប៉ុណ្ណោះ។

ចាប់តាំងពីពេលនោះមកពួកគេក៏បានរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខស្រាប់តែឈានមកដល់ខែកុម្ភៈ ប្ដីប្រពន្ធគេទាំង២ ក៏បានមានរឿងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈប្ដីបានអានសាររបស់ភរិយាដោយចៃដន្យជាមួយបុរសផ្សេងៗគ្នាជាច្រើន របៀបចែចង់គ្នា បន្ទាប់​មក​បាន​លោកក៏បានមើល​ដល់​ឃ្លីប​ដ៏​រសើប​ដែល Tieu Can បាន​ថត​ដោយ​ខ្លួន​គាត់​ និង​បាន​ផ្ញើ​ទៅ​ឱ្យ​ពួក​គេ​ ដែលជាហេតុធ្វើឲ្យលោក Vuong ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតដល់ជ្រុលដៃច្របាច់កប្រពន្ធរហូតដល់ស្លាប់បាត់បងជីវិតរួចក៏បានយកសពនាងដាក់នៅក្នុងទូរទឹកកក។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​បាន​ឃើញ Tieu Can ធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​របស់​នាង​ឡើយ នាង​លែង​ផ្សាយ​បន្ត​ផ្ទាល់​ដើម្បី​ទាក់ទង​ជាមួយ​អ្នក​គាំទ្រ​ទៀត​ហើយ សូម្បីតែម្ដាយនាងខលមកទូរស័ព្ទក៏គ្មានអ្នកទទួល គាត់ក៏បាន​ទៅ​កន្លែង​ធ្វើការរបស់នាងដើម្បី​ស្វែង​រក​កូន​ស្រី ប៉ុន្តែលោក Vuong បាន​និយាយ​ថា Tieu Can កំពុង​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភ័ក្តិ លោកចេះតែផ្ដល់ចម្លើយបែបនេះ លើក​ទី​២ និង​លើក​ទី​៣ ក្នុងរយៈពេលជាងដែលជាហេតុធ្វើម្ដាយបានដាក់ការសង្ស័យរួចក៏បាន​រាយការណ៍​ប្រាប់​ប៉ូលិស ។

តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ព័ត៌មាន​រួម​ជា​មួយ​នឹង​ការ​ឆែក​មើល​ទីតាំង​លេខ​ទូរសព្ទ​ប៉ូលិស​បាន​កំណត់​ថា Tieu Can នៅ​តែ​នៅ​ផ្ទះ​ នាងមិនមានព័ត៌មានអំពីសំបុត្ររថភ្លើង ឬសំបុត្រយន្តហោះរបស់នាងទេ។ អ្វី​ដែល​ប្លែក​នោះ​គឺ​គណនី​បណ្ដាញ​សង្គម​របស់​នាង​បាន​ធ្លាក់​ចុះ​ជាង២ខែ​មក​ហើយ។

ប៉ូលីសក៏បានចុះទៅដល់ផ្ទះរបស់នាងហើយក៏បានប្រទះឃើញបុរសជាប្ដីនៅផ្ទះតែម្នាក់ រួចប៉ូលីសក៏បានធ្វើការសាកសួរតាមដំណើររឿងប៉ុន្តែបុរសជាប្ដីមានការភិតភ័យជាខ្លាំង ភ្នែករបស់គាត់ក្រឡាប់ចាក់ចុះឡើងដែលជាហេតុធ្វើឲ្យប៉ូលីសសង្ស័យហើយក៏បាន​សុំ​ដីកា​ចាប់​ខ្លួន​បុរសជាប្ដីជា​បន្ទាន់។

លុះពេលទៅដល់ប៉ុស្តិ៍​ប៉ូលិស​ដោយសារតែរងសម្ពាធខ្លាំងពីការសួរចម្លើយបុរសជាប្ដីក៏បានសារភាពថាខ្លួនគឺជាអ្នកសម្លាប់ប្រពន្ធដោយផ្ទាល់ដៃ ព្រោះតែខ្លួនកើតភ្លើងប្រច័ណ្ឌឃើញប្រពន្ធញ៉ែញ៉ងគ្នាតាមទូរស័ព្ទជាមួយមនុស្សប្រុសជាច្រើន។ ហើយចំពោះការសម្លាប់វិញគឺខ្លួនបានចាប់ច្របាច់កនាងរហូតដល់ដាច់ដង្ហើម ហើយក៏បានយកសាកសពរបស់នាងដាក់ចូលក្នុងទូទឹកកកដែលមានរយៈពេលជាង២ខែមកហើយ។

អយ្យការប្រជាជនទីក្រុង Quang Nguyen កាត់ទោសលោក Vuong ពីបទមនុស្សឃាត។ ករណី​នេះ​កំពុង​ត្រូវ​បាន​តុលាការ​ប្រជាជន​នៃ​ខេត្ត Quang Nguyen នៃ​ខេត្ត Sichuan ចាត់​ការ។