រាជធានីភ្នំពេញ ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតំាង និងផ្តល់ឋានៈមន្រ្តីចំនួន១០រូប ធ្វើជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយពុំទទួលបានប្រាក់បំណាច់មុខងារ ។
ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រកម្ពុជា ដែលធ្វើនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ទី១- ឯកឧត្តម ណុប រ័ត្ននិមល មានឋានៈ ស្នើរដ្ឋលេខាធិការ បន្ថែមលើមុខងាបច្ចុប្បន្ន , ទី២-ឯកឧត្តម លី ភក្តី មានឋានៈ ស្នើរដ្ឋលេខាធិការ បន្ថែមលើមុខងាបច្ចុប្បន្ន, ទី៣-ឯកឧត្តម អឿន ចយ មានឋានៈ ស្នើរដ្ឋលេខាធិការ បន្ថែមលើមុខងាបច្ចុប្បន្ន , ទី៤-ឯកឧត្តម យិន ចាន់ធួនមានឋានៈ ស្នើរដ្ឋលេខាធិការ បន្ថែមលើមុខងាបច្ចុប្បន្ន , ទី៥-ឯកឧត្តម ណុប រតនៈ មានឋានៈ ស្នើរដ្ឋលេខាធិការ បន្ថែមលើមុខងាបច្ចុប្បន្ន, ទី៦- ឯកឧត្តម សរ សុវង្ស មានឋានៈស្នើអគ្គនាយក បន្ថែមលើមុខងាបច្ចុប្បន្ន, ទី៧-ឯកឧត្តម ផុន វ៉ៃ មានឋានៈស្នើអគ្គនាយក បន្ថែមលើមុខងាបច្ចុប្បន្ន , ទី៨-ឯកឧត្តម ហុង ពីឡុត មានឋានៈស្នើអគ្គនាយក បន្ថែមលើមុខងាបច្ចុប្បន្ន, ទី៩-ឯកឧត្តម ឈឹម សុវណ្ណ មានឋានៈស្នើអគ្គនាយក បន្ថែមលើមុខងាបច្ចុប្បន្ន និង១០-ឯកឧត្តម សំរិទ្ធ កុសល មានឋានៈស្នើអគ្គនាយក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2m8inWl-1A7J9xGC-0QEY1Cp8oiYF1dGplawvaCaCmtxT82HP8tk2FVRpZpkixXj1cq3Z5_4Y59jHBKIlT6DVOcVJ-nlhhNg6mnHC2G0MlMcJs6KuB1OjNxnt4vvBp5rLZJlFEaNTYeMTVWQtfj4q3XOBsAgze3bc5rLpJM3AcmqetB4jQQr_wzZY/s1024/photo_2022-05-11_09-53-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVI-_WkIR814_XBvcVQ4CyF7y7x1vxO7tZj781qyTIMQ7d_GBMsvtzcwQwAcdVxZM7-I4aTIjqxPzZ9oWCMgmJQ21-0xKBu1E0Dv2MY4Hxjh3RJJf7MtqbfslGUBHo5-ZrKV5OL_N_EodU2hZAuBBmfh0vlSy7qZG2cbpStpyIS_XjzUodvGRHI2Lw/s960/photo_2022-05-11_09-53-51%20(2).jpg