ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា កាកបាទក្រហមកម្ពុជា មកទាល់ពេលនេះទទួលបានថវិកាពីសប្បុរជន ក្នុងឱកាសអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ សរុបថវិកាជាង ១៦ លានដុល្លារសហរដ្ឋអាមេរិកហើយ​​​​។

នេះបើយោងតាម សារសម្លេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ពីទីក្រុងសេអ៊ូល ​ ពាក់ព័ន្ធការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ៕