កាលពីម្សិលមិញ ក្នុងជំនួបកម្ពុជាបានយកឈ្នះប្រទេសឡាវ ៤-១ នៃការប្រកួតសុីហ្គេមនៅវៀតណាមនោះ កីឡាករកម្ពុជាម្នាក់ត្រូវបានកីឡាករឡាវជួយសង្គ្រោះជីវិត។

ហេតុការណ៍នេះបានកើតឡើងនៅអំឡុងការប្រកួតនេះ​ ដោយកីឡាករកម្ពុជា ផាត សុខា បានទទួលការប៉ះទង្គិចដួលនៅលើទីលាន ខណៈពេលនោះរូបគេក៏បានខាំអណ្តាតខ្លួនឯង តែជាសំណាងល្អកីឡាករឡាវម្នាក់បានយកដៃរបស់គេ ដាក់ចូលមាត់ផាត សុខា ដើម្បីអោយកីឡាករកម្ពុជាខាំដៃរបស់គេជំនួសការខាំអណ្តាត។

ភ្លាមៗនោះ ក្រុមគ្រូពេទ្យក៏បានចូលទៅធ្វើការសង្គ្រោះជាបន្ទាន់ផងដែរ៕

ប្រភព: ASEAN FOOTBALL