ជាទូទៅនៅពេលដែលភ្នែករបស់យើងស្ងួត ក្រហម រមាស់ ឬមានអាការៈចេញទឹកភ្នែកមិនបាត់… កត្តាផ្សេងៗដូចជាធូលីដី ការប្រើប្រាស់ថ្នាំមួយចំនួន…ការវិវត្តន៍ទៅរកភាពចាស់តាមធម្មជាតិ ឬ ការឆ្លងមេរោគជាដើមនោះ ពួកគេតែងតែមានទម្លាប់ប្រើថ្នាំបន្តក់ភ្នែក ប៉ុន្តែអ្វីដែលជាចម្ងល់នោះ ថាតើការប្រើថ្នាំបន្តក់ភ្នែក ផ្តល់ផលប៉ះពាល់ឬអត់ ប្រសិនបើយើងប្រើប្រាស់វាជាប្រចាំថ្ងៃ?

បើយោងទៅតាមវេជ្ជបណ្ឌិត Brissette ដែលជាសាស្រ្តាចារ្យនៅ Weill Cornell Medicine នៅទីក្រុងញូវយ៉ក បានប្រាប់ LIVESTRONG.com ថា ជាទូទៅថ្នាំបន្តក់ភ្នែកដែលមានលក់នៅតាមឱសថស្ថាននានា ដែលមានប្រភេទថ្នាំបន្តក់ផ្តល់សំណើមដល់ភ្នែក ថ្នាំបន្តក់សម្រាប់ភ្នែកអាលែកហ្ស៊ី និង ប្រភេទថ្នាំបន្តក់ភ្នែកក្រហម ។យ៉ាងណាមិញ ថ្នាំបន្តក់ភ្នែកទាំងអស់នេះមានប្រសិទ្ធិភាពផ្សេងៗគ្នា ដោយថ្នាំបន្តក់ខ្លះមានសុវត្ថិភាពប្រើប្រាស់រយៈពេលយូរ ខណៈដែលថ្នាំបន្តក់ខ្លះ អាចប្រើប្រាស់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។Top Eye Drops Manufacturers in India | Ophthalmic Drops Manufacturers-ថ្នាំបន្តក់ភ្នែកផ្តល់សំណើមដល់ភ្នែក ៖
ប្រសិនបើអ្នកប្រឈមទៅនឹងពន្លឺកញ្ចក់អេក្រង់កុំព្យទ័រជាប្រចាំនោះភ្នែករបស់អ្នក និងចាប់ផ្តើមស្ងួត ជាក់ស្តែងការប្រើថ្នាំបន្តក់ផ្តល់សំណើមដល់ភ្នែក នៅពេលដែលភ្នែកអ្នកស្ងួត ឬ ក្រហាយ យើងអាចប្រើវាបានជារៀងរាល់ថ្ងៃ ដោយពុំមានផលប៉ះពាល់អ្វីជាមួយភ្នែកឡើយ។
-ថ្នាំបន្តក់ភ្នែកព្យាបាលក្រហមភ្នែក៖
ពិតណាស់ ថ្នាំបន្តក់ភ្នែកប្រភេទខ្លះ មានសារធាតុផ្សំ ដែលអាចបណ្តាលឱ្យភ្នែកក្រហមឡើងវិញ បន្ទាប់ពីអ្នកឈប់ប្រើ ហើយវាក៏គ្មានសុវត្តិភាពទេ នៅពេលដែលអ្នកប្រើប្រាស់វាក្នុងរយៈពេលយូរ។
-ថ្នាំបន្តក់ភ្នែកអាលែកហ្ស៊ី៖
អ្នកដែលប្រឈមនឹងការអាលែហ្ស៊ីភ្នែក ដោយសារតែសារធាតុបង្កពីខាងក្រៅដូចជាធូលីដី រោមសត្វជាដើមនោះ ការប្រើថ្នាំបន្តក់ដែលមានផ្ទុកទៅដោយ Antihistamiines គួរប្រើវាត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយមិនអាចប្រើវាជាប្រចាំឡើយ ។

ប្រសិនបើក្នុងករណីចង់ប្រើវាជាប្រចាំ ចូរពិភាក្សាជាមួយគ្រូពេទ្យជំនាញអំពីការគ្រប់គ្រងរោគសញ្ញាជាមុនសិន តាមរយៈការប្រើថ្នាំ ឬ ឱសថតាមបែបធម្មជាតិ៕