រាជធានីភ្នំពេញ ៖ ស្រីស្អាតចូលចិត្តបញ្ចេញស្ទីលសិចស៊ី កញ្ញា រតនៈ ពិសី បានសម្រេចចិត្តបោះទុនប្រមាណជាង២០ម៉ឺនដុល្លារ បើកជំនួញរកស៊ីថ្មីមួយបន្ថែមទៀត នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយមានការជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គូស្នេហ៍របស់នាង ដែលកំពុងរស់នៅទឹកដីអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcQPsb_iz0Pa_BBaYFbn95_LYOYXDoNL6i9XCMwCi8iSbYOaFpFjXjiknhm15XFHDW8lDCsq-34-BPFOd_-HIR9Si5V6XVwhmQLmA-hSgygEsaXks5P3gGaMaM0f1xFytpHL5LpbuT4XJujDAaOFLr_aLc2Vic1-Y0SpRmcAhIDKBx_e-VugJJjOCL/s960/photo_2022-05-03_08-29-22.jpg

តារាចម្រៀងចូលចិត្តបញ្ចេញភាពសិចស៊ី ដើមទ្រូងទ្រលុកទ្រលន់ រតនៈ ពិសី បានឲ្យដឹងថា នាងបើក ក្រុមហ៊ុនមួយឈ្មោះថា អេលីខេភី ត្រេឌីង ឯ.ក ដែលក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនស្របច្បាប់ ទទួលបានវិញ្ញាបនបត្រ ពីក្រសួងពាណិជ្ជកម្ម និងទទួលបានសិទ្ធនាំចូលផលិតផលអាហារបំប៉ន សុខភាពពីសហរដ្ឋអាមេរិក ហើយការបើកក្រុមហ៊ុននេះដែរ គឺចំណាយដើមទុនប្រមាណជាង ២០ម៉ឺនដុល្លារ ។ ក្រុមហ៊ុនរបស់ខ្ញុំ បាននាំចូលផលិតអាហារបំប៉នសុខភាពសុទ្ធ ពីសហរដ្ឋអាមេរិក ដើម្បីយកមកលក់នៅក្នុងប្រទេសកម្ពុជា តាមរយៈការបើកជាម៉ាត មានឈ្មោះថា អ៊ិចស្ព្រេសម៉ាត ។
តារាចម្រៀងរាងតូចច្រឡឹងរូបនេះ បញ្ជាក់ថា ការនាំចូលផលិតអាហារបំប៉នសុខភាព និងផលិតផលផ្សេងៗទៀត ពីសហរដ្ឋអាមេរិក យកមកលក់នៅក្នុងប្រទេសកម្ពុជានេះ គឺមានការជួយជ្រោមជ្រែងសម្របសម្រួល ពីសំណាក់គូស្នេហ៍របស់ខ្លួន ដែលជាអ្នករស់នៅលើទឹកដីអាមេរិកស្រាប់។ គូស្នេហ៍របស់នាង បានជួយសម្របសម្រួលទាក់ទងនឹងផ្នែកច្បាប់ សេវាទំនិញឆ្លងដែន ម៉ាកផលិតផល និងការបង់ពន្ធជាដើម ដើម្បីឲ្យទំនិញ និងផលិតផលទាំងអស់នេះ យកមកចរាចរដោយស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijbcR_sgtn8OQZNK60EdIehZ7cqSr5eqtD6-aLp4gJF7TJP3a0fVRUeY2ePo763IIsrRnGUhNdZdXZE5A1wCnq-BvXLP1z1bQqastOMLSLlhnPEw_LV4xP87oLDCyUyqhudRkuLTS4Y6HfFnnIMvgAPbuV24bUGsYmI-ow3p0rTWGbtSrofOszZuR2/s1280/photo_2022-05-03_08-28-24.jpg
សូមបញ្ជាក់ថា ស្រីស្អាត រតនៈ ពិសី ត្រូវបានគេដឹងថា នាងមានគូស្នេហ៍ដែលជាអនិកជនខ្មែរ រស់នៅអាមេរិក ហើយសព្វថ្ងៃនេះ តារារូបនេះមានជំនួញធំៗចំនួន៣នៅក្នុងដៃ ក្នុងនោះរួមមាន ទី១ ហាងម៉ាស្សា ស្ប៉ា និងស្ទីម, ទី២ ហាងសាឡន កាត់សក់ ម៉ាស្សាមុខ សំអាតត្រចៀកសម្រាប់បុរស និងទី៣ គឺទើបចាប់ផ្តើមបើកមីនីម៉ាត លក់និងនាំចូលផលិតផលអាហារ បំប៉នសុខភាពសុទ្ធ ពីអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB6TNd2xxFxowMnQDyRqcYJBkzSwVy7j-LyhdQ23jACbx9u7wprak02WjKm2_XLT019rtOJkrdgQNPi4kgJq4hMTNt49QZ1uLvO4ssM_p89VakgFhmcI0xKCmHGA_znOuwbNzbYWbswp8Sxs1-CF96xJr9lIgvLmrNTJlgE2dMUFJgVFulKlhxTnYw/s1280/photo_2022-05-03_08-28-24%20(2).jpg