ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឋ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណីទទួលផលចោរកម្ម ក្នុងក្រុងបាត់ដំបងលើ០២គោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjie1XVwGlV0TWIQsndAqXlMQlBt_-j7yLp8b0UwykzggdlcgRjOKbqFWIYGdcwPcTET8F8Nwb9N3KgzgQbHwJawCgg0IBAzJRM8-qa65YD7DNYlor59_shIDtnRjtMxN4-jP2U6z5db72nYdRyYJ3nYA-JFntd985fXUo-7LoUDODOpSFOMDDzh6xn/s1280/photo_2022-04-30_08-46-20.jpg

ប្រតិបត្តិនេះ ធ្វើឡើង នៅគោលដៅទី១ ស្ថិតនៅចំណុចបន្ទប់ជួលក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយ បានធ្វើការនាំខ្លួនឈ្មោះ ហ៊ួរ សុងតុង ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរទាក់ ទងនឹងករណីទទួលផលចោរកម្ម។ គោលដៅទី០២ ស្ថិតនៅភូមិអូរខ្ជាយ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយធ្វើការនាំខ្លួនឈ្មោះ សៀង រី ហៅ វី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិប៉ាហ៊ីខាង ជើង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1yF-aTRZvIrIwa7NWy55gV7ugB_rJFoHJOj27HqPZwzYoSfTkdCmZR-i9O5K8ESd4l32IewsMXCX3Rr1IxpDlt0znrdw13B-eJ_IRqu5FI214EFo7BQ1niAxOyTCdwN0kaa_tCLd57b4e2AE9tLiDcdFYCdki1ioa0zEHiwZS2vV_x5X-C7jSfgzD/s1280/photo_2022-04-30_08-46-18.jpgសមត្ថកិច្ច បានឲ្យដឹងថា ក្នុងការបង្រ្កាបករណីទទួលផលចោរកម្មនេះ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូចម្រុះសរុបចំនួន២៦គ្រឿង ដោយនាំយកមកកាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវ ដែលក្នុងចំណោម នោះ មានម៉ូតូមួយចំនួនកំពុងទាក់ទិនក្នុងករណី ល្មើសច្បាប់ ដែលត្រូវបានរកឃើញនៅចំណុចទីតាំងខាងលើ។ ចំណែកមនុស្សចំនួន ០២នាក់ខាងលើ ជាប់ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្មនោះ សមត្ថកិច្ចនគរបាលនឹងរៀបចំសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi44xTkOtyasUMLjGiB4PLXF3Tgb6pukSCi1bF1fueo3VXYVv8ih8GpRnanApDYoZVqnCSgMJZEBDtJVBSZundRlBs86UmUx_FEHDFp5-i_2iHXYzg_U0S4pydquU9OGXMeGEvu-OYWgzaLK60dXyWMnjCQgvJ2CDiXbw_8jQOt-4vRgtCd0s5fEiKE/s1280/photo_2022-04-30_08-46-19.jpg

ជាមួយនោះដែរ សមត្ថកិច្ចសូមជូនដំណឹងដល់ជនរងគ្រោះ ដែលស្គាល់ច្បាស់ថា ម៉ូតូរបស់ខ្លួនស្ថិតក្នុងចំណោមម៉ូតូដែលបានដកហូតមកនេះ ឬមានមូលហេតុផ្សេងៗទាក់ទងនឹងករណីខាងលើ សូមធ្វើការទំនាក់ទំនងមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ ដើម្បីមកយកម៉ូតូរបស់ខ្លួនទៅវិញ៕