លោកអ្នកប្រាកដជាធ្លាប់បានស្គាល់និងដឹងខ្លះៗមកហើយ ទាក់ទិនទៅនឹងប្រវត្ថិរបស់ព្រះនាងម្ចាស់ Kako ដែលជាបុត្រីទី២របស់ព្រះអង្គម្ចាស់ និង ម្ចាស់ក្សត្រី នៃប្រទេសជប៉ុន និងជាសមាជិកនៃគ្រួសារអធិរាជក្នុងប្រទេសជប៉ុន ។ ហើយថ្ងៃនេះផងដែរ KBN យើងនឹងធ្វើការលើកយកនូវប្រវត្ថិខ្លះៗរបស់ទ្រង់ និងជីវិតឯកជន របស់ទ្រង់មកធ្វើការបង្ហាញជូនប្រិយមិត្តទាំងអស់ឲ្យបានជ្រាបកាន់តែច្បាស់ ។ ថាតើព្រះនាងម្ចាស់ Kako មានប្រវត្ថិបែបណាខ្លះ ? ហើយរសជាតិជីវិតរបស់ទ្រង់មានលក្ខណៈយ៉ាងដូចម្ដេចខ្លះ ?Japan's Princess Kako Delivers Her First Speech in Sign Language! |  PEOPLE.com

ព្រះនាងម្ចាស់ Kako ប្រសូត្រនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៤ នៅក្នុងមន្ទីរពេទ្យដែលជាទីភ្នាក់ងារគ្រួសារអធិរាជក្នុងព្រះបរមរាជវាំង Chiyoda ទីក្រុងតូក្យូ។ ដោយទ្រង់គឺជាបុត្រីទី២របស់ព្រះអង្គម្ចាស់ Fumihito និង ម្ចាស់ក្សត្រី Kiko Kawashima នៃប្រទេសជប៉ុន និងជាសមាជិកនៃគ្រួសារអធិរាជក្នុងប្រទេសជប៉ុន។ ព្រមទាំងជាក្មួយស្រីបង្កើតរបស់អធិរាជ Naruhito និងជាចៅស្រីច្បងទីពីររបស់អធិរាជ Emeritus Akihito និង ម្ចាស់ក្សត្រី Empress Emerita Michiko ។ ហើយទ្រង់មានបងប្អូនចំនួន ៣នាក់ គឺបងស្រីម្នាក់ ដែលជាម្ចាស់ក្សត្រី Mako Komuro និងប្អូនប្រុសម្នាក់គឺព្រះអង្គម្ចាស់ Hisahito ។

ចំពោះប្រវត្ថិសិក្សារបស់ទ្រង់វិញ ដោយនៅខែមេសា ឆ្នាំ 2001 ព្រះនាង Kako បានចាប់ផ្តើមចូលសិក្សានៅសាលាបឋមសិក្សា Gakushuin ហើយបានបញ្ចប់ការសិក្សានៅខែមីនា ឆ្នាំ 2007 ។ បន្ទាប់មកទ្រង់ក៏បានបន្តការសិក្សានៅវិទ្យាល័យ Gakushuin Girls’ Senior ក្នុងទីក្រុងតូក្យូក្នុងខែមេសា ឆ្នាំ 2007 ហើយបានបញ្ចប់ការសិក្សានៅខែមីនា ឆ្នាំ 2013។Princess Kako of Akishino - Bio, Facts, Family Life of Prince Akishino's  Daughter

នៅខែមេសា ឆ្នាំ 2013 ទ្រង់បានចាប់ផ្តើមជីវិតជានិស្សិតថ្នាក់បរិញ្ញាបត្រ ដោយចូលសិក្សានៅសកលវិទ្យាល័យ Gakushuin ហើយនៅខែសីហា ឆ្នាំ 2014 ទ្រង់ក៏បានលាឈប់ពីនាយកដ្ឋានអប់រំ មហាវិទ្យាល័យអក្សរសាស្ត្រ នៃសាកលវិទ្យាល័យ Gakushuin នេះ ហើយបានប្រឡងចូលសាកលវិទ្យាល័យChristian អន្តរជាតិ (ICU) ដែលជា alma mater របស់បងស្រីទ្រង់ ។

ក្នុងឆ្នាំ 2017 ជាផ្នែកមួយនៃកម្មវិធីសិក្សានៅបរទេសរបស់ ICU ព្រះអង្គម្ចាស់ Kako បានធ្វើដំណើរទៅចក្រភពអង់គ្លេសដើម្បីសិក្សានៅសាកលវិទ្យាល័យ Leeds ។ ដោយទ្រង់បានសិក្សាផ្នែកសិល្បៈ និងចិត្តវិទ្យា ហើយទ្រង់ក៏បានបញ្ចប់ការសិក្សានៅខែមិថុនា ឆ្នាំ 2018 ។Princess Kako plans visit to Austria and Hungary for her first official  overseas trip | The Japan Times

នៅខែកញ្ញា ឆ្នាំ 2019 ទ្រង់ក៏បានចាប់ផ្ដើមដំណើរទស្សនៈកិច្ចទោលជាផ្លូវការនៅបរទេសជាលើកដំបូងរបស់ទ្រង់ ហើយបានទៅប្រទេសអូទ្រីស និងហុងគ្រី ជាកន្លែងដែលទ្រង់បានជួបជាមួយប្រមុខរដ្ឋនៃប្រទេសទាំងនោះ។ ហើយនៅខែឧសភា ឆ្នាំ 2021 ទ្រង់ក៏បានចាប់ផ្តើមធ្វើការក្រៅម៉ោងសម្រាប់សហព័ន្ធមនុស្សថ្លង់នៅក្នុងប្រទេសជប៉ុនរបស់ទ្រង់ ។

ជាមួយគ្នានេះផងដែរ ម្ចាស់ក្សត្រី Kako ត្រូវបានគេដឹងថាទ្រង់ចេះ៣ភាសាគឺទីមួយ ភាសាជប៉ុន ដែលជាភាសាកំណើត , ទី២នោះគឺ ភាសាអង់គ្លេស និងទី៣ គឺភាសាកាយវិការ ។ ម្ចាស់ក្សត្រីគឺជាអ្នកអភិជនម្នាក់ក្នុងចំណោមអ្នកមានបំផុត និងបានចុះបញ្ជីនៅក្នុង Aristocrat ដ៏ពេញនិយមបំផុតមួយ។ ហើយយោងតាមការប៉ានស្មាន ម្ចាស់ក្សត្រី Kako នៃ Akishino មានទ្រព្យសម្បត្តិប្រហែល 1.5 លានដុល្លារ។Princess Kako turns 26, performs duties online amid pandemic | The Japan  Times

ដោយឡែកចំពោះរឿងស្នេហាវិញ ម្ចាស់ក្សត្រី Kako ត្រូវបានគេដឹងថាទ្រង់មិនមានការទាក់ទង ឬមានស្នេហាជាមួយបុរសណាម្នាក់ឡើយរហូតមកទល់នឹងពេលនេះ៕