កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពិធីជួបជុំគ្នាមួយរវាងក្រុមម្ចាស់អាជីវកម្មជប៉ុនចំនួន ២៤ក្រុមហ៊ុន និង ម្ចាស់អាជីវកម្មកម្ពុជាចំនួន២៩ក្រុមហ៊ុន ដែលបានមកពីវិស័យផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធី Business Matching ដែលរៀបចំឡើងដោយធនាគារ អេស៊ីលីដា សហកាជាមួយសមាគម ជប៉ុន-កម្ពុជា នៅស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដាប្រកបដោយភាពជោគជ័យ។

កម្មវិធី Business Matching ដែលរៀបចំដោយធនាគារអេស៊ីលីដា គឺជាការចូលរួមចំណែកជួយជ្រោមជ្រែង ផ្តល់លទ្ធភាព និងឱកាសជូនដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់មកពីវិស័យផ្សេងៗគ្នា ដើម្បីចូលរួមធ្វើបទបង្ហាញនូវសកម្មភាពផលិតកម្ម សេវាកម្ម និងគោលដៅអាជីវកម្មរបស់ខ្លួនឱ្យទៅដល់ដៃគូអាជីវកម្ម រឺក្រុមហ៊ុនផ្សេងៗ។ ការធ្វើបទបង្ហាញនេះគឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគ សហការ ក៏ដូចជាពង្រីកអាជីវកម្មជាមួយក្រុមហ៊ុនវិនិយោគទុនជប៉ុន ដោយមានការចូលរួមជួយគាំទ្រពីសមាគមជប៉ុន-កម្ពុជា និងធនាគារ អេស៊ីលីដាផងដែរ។ ជាងនេះទៅទៀតគឺគ្រប់ម្ចាស់អាជីវកម្មទាំងអស់អាចមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ុនផ្សេងៗដែលចង់ក្លាយជាដៃគូអាជីវកម្ម។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បាន មានប្រសាសន៍ថា៖ នេះគឺជាលើកទីពីរហើយដែលធនាគារ អេស៊ីលីដាបានរៀបចំកម្មវិធី Business Matching ដែលបានកិច្ចសហការចូលរួមពីសមាគមជប៉ុន-កម្ពុជា JCA (JAPAN-Cambodia Association) ដែលមាន លោក តាកាហាស៊ី អតីតឯកអគ្គរាជទូត ជប៉ុន ប្រចាំនៅកម្ពុជា ដែលជាប្រធានបានដឹកនាំក្រុមហ៊ុនជប៉ុនចំនួន ២៤ មកស្វែងរកដៃគូធ្វើពាណិជ្ជកម្មនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន អភិវឌ្ឍន៍ លំនៅដ្ឋានផ្នែកសុខាភិបាល ការនាំចេញ-នាំចូល សេវាកម្ម វិស័យកាត់ដេរ បច្ចេកវិទ្យា និងកសិកម្មជាដើម ។ ចំពោះភាគីកម្ពុជាក៏បានណែនាំក្រុមហ៊ុន និងម្ចាស់អាជីវកម្មចំនួន ២៩មកពីវិស័យផ្សេងៗគ្នាដលម្បីចូលរួមធ្វើបទបង្ហាញពីសកម្មភាព គោលដៅ និងទស្សនៈវិស័យរបស់ក្រុមហ៊ុនដើម្បីទាក់ទាញអ្នកវិនិយោគជាជនជាតិជប៉ុនមកវិនិយោគនៅកម្ពុជា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDTTqp09D4oM4vnS1fmVJjCWBu9Ngma-pa8y-vycY3wKeNvDJqyFNtX-pBCJ4wPN5DeqJJdOAjOSTmZWJNTvbJ3qt52iXsnmSPqubSXfm_NyZNJ-bGDMiqjR0nVdJ0y4Vgsdk1aH6UvjA12BWKwZdY0TG_XatnQ0AXzT8fzAxIO6sud-ZlknsrXWi/s1280/photo_2022-04-26_17-33-13%20(2).jpgលោកបណ្ឌិត អ៊ិន ចាន់នី បានបង្ហើបអោយដឹងផងដែរថា Business Matching នេះបង្កើតឡើងតាំងពីឆ្នាំ២០១៩ មកម៉្លេះ ហើយថែមទាំងមានបំណងនឹងបង្កើតកម្មវិធីនេះជារៀងរាល់ឆ្នាំ តែដោយជួបវិបត្តិកូវីដ ១៩ ទើបកម្មវិធី Business Matching នេះបានផ្អាកអស់មួយរយៈពេលរហូតដល់ខែមេសា ឆ្នាំ២០២២ ដែលរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បានយ៉ាងល្អបំផុតនៅលំដាប់លេខ២ក្នុងសកលលោក។ ហេតុដូច្នេះហើយទើប កម្មវិធី Business Matching បានរៀបចំឡើងវិញដោយធនាគារអេស៊ីលីដា បានបើកឱកាសអោយម្ចាស់អាជីវកម្មជប៉ុន និងកម្ពុជា បានសិក្សាស្វែងយល់ ពីសក្តានុពលអាជីវកម្ម ថែមទាំងជំរុញឱ្យមានការវិនិយោគវិនិយោគនៅកម្ពុជា និងជប៉ុនផងដែរ។ លោកបណ្ឌិតបានបន្តទៀតថា « ខ្ញុំមានការរីករាយមែនទែនដែលអ្នកវិនិយោគជប៉ុន និងកម្ពុជា មានការចាប់អារម្មណ៍ទៅវិញទៅមក និង ស្វែងរកដៃគូពាណិជ្ជកម្មជាមួយគ្នា”។

ក្នុងឱកាសនោះដែរលោកបណ្ឌិត បានបញ្ជាក់ថា ធនាគារ អេស៊ីលីដា សូមស្វាគមន៍ សមាគម មកពីបណ្តាប្រទេសផ្សេងៗទៀតដោយក្តីរីករាយ ប្រសិនបើមានការចាប់អារម្មណ៍ ធនាគារនឹងជួយរៀបចំវេទិកានេះឡើង ដើម្បីឱ្យមានការជួបជុំគ្នា និងមានឱកាសបង្ហាញពីអាជីវកម្ម។ មិនតែប៉ុណ្ណោះ ធនាគារ អេស៊ីលីដាក៏ធ្លាប់បានធ្វើជាមួយប្រទែសកូរ៉េខាងត្បូងផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc_ba61ABcX0_TSGkvQnpnSYvLoiypj2Umia_Tby7GhOojov4smTy6Ebz_p8wNSh3yDU8YPl1RmfPicisqxoGbyb-K_hvYAOtcgGmo1f_eFyYsDILa0spqLJnEjgQTX_NTsE5SLbs17VWyrHkzkOpjcYe1BkNx1TfPre1mlfE-qRiZYMOMS7N2iOKs/s1280/photo_2022-04-26_17-33-14%20(2).jpgគួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកវេទិកាជួបជុំជាលើកដំបូងជាមួយ ពាណិជ្ជករ និងម្ចាស់ភាគទុនជប៉ុនជាង១០០នាក់ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បី ស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ក្នុងការធ្វើប្រតិបត្តិការ និងផ្តល់សេវាកម្មផ្សេងៗរបស់ធនាគារជូនដល់ប្រជាពលរដ្ឋឱ្យ កាន់តែប្រសើរឡើងថែមទៀត។

ប្រសិនបើម្ចាស់អាជីវកម្ម ឬ វិនិយោគទុនកម្ពុជាមានបំណងចូលរួមសិក្សាស្វែងយល់ពីវេទិកា Business Matching នៅឆ្នាំ២០២៣ រឺ ឱកាសអាជីវកម្មផ្សេងៗទៀត សូមទាក់ទងការិយាល័យធនាគារ អេស៊ីលីដា ដែលនៅជិតលោកអ្នក ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKIIL65vDnl55N3FlRbw9VmFCcTkNTheXeZy6ldg8p101gFXYiuhA59cn0BsTFqGN_H_hfPijNUT4Ot3hzz-BggxJDhon3ewzZronLkwVny8AyzA0VPmffP6vOJhEskBhsXfx9zobyyyWywGzt_9i7c0MVosv1vz6EAdHJrJUDphBNowX8pJPsWb99/s1280/photo_2022-04-26_17-33-15%20(2).jpg