ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះនារីម្នាក់បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីរូបនាងបានបង្ហាញពីស្ថានភាពជ្រុះសក់អស់ពីក្បាលរហូត្រូវសម្រេចចិត្តកោរចេញ បន្ទាប់ពីនាងទៅអ៊ុតសក់ត្រង់ក្នុងហាងមួយកន្លែង។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។

ទាក់ទងនិងករណីនេះផងដែរត្រូវបានកើតឡើងនៅក្នុងប្រទេសថៃទៅលើនារីរូបស្រស់ដែលមានឈ្មោះថា ផាន់ នីដា ​មានអាយុ ២៨ឆ្នាំ។ មុននឹងនាងត្រូវជ្រុះសក់អស់ពីក្បាលបែបនេះ ដំបូងឡើយ ផាន់ នីដា បានសម្រេចចិត្តអ៊ុតសក់ត្រង់នៅក្នុងហាងមួយកន្លែង។ បន្ទាប់ពីអ៊ុតអស់រយៈពេល៣ថ្ងៃបន្ទាប់នាងមានអារម្មណ៍ថាក្បាលរបស់ខ្លួនហាក់ដូចជាមានអង្កែ តែថ្ងៃបន្ទាប់មកទៀតខ្លួនក៏បានជ្រុះសក់ម្ដងបន្តិច ម្ដងបន្ទិច ​ស្ទើរអស់ពីក្បាល រហូតសម្រេចចិត្តកោរសក់ចេញ ពេលនោះនាងភ័យខ្លាំងណាស់ក៏បានទៅជួបម្ចាស់ហាងនោះវិញដើម្បីសាកសួរពីបញ្ហានេះ ដោយនាងបានសង្ស័យទៅលើទឹកថ្នាំដែលបានដាក់មុនអ៊ុតសក់នោះ ព្រោះម្ចាស់ហាងបានលាយថ្នាំនោះទុកហើយទៅហូបបាយ ដោយទុកឱ្យនាងគេងចាំអស់រយៈពេលយ៉ាងយូរ តែម្ចាស់ហាងមិនទទួលខុសត្រូវនោះទេ ព្រោះគេអះអាងថានេះមិនមែន​មកពីទឹកថ្នាំនោះទេ បើបញ្ហាមកពីទឹកថ្នាំនេះមែន នឹងបណ្ដាលឱ្យមានបញ្ហាតាំងពីដំបូងមកម្លេះ។

យ៉ាងណាមិញទាក់ទងនឹងបញ្ហានេះដែរ ផាន់ នីដា នាងក៏មិនអាចធ្វើអ្វីបាននោះទេ បានត្រឹមតែរង់ចាំឱ្យសក់ដុះមកវិញដូចដើមតែប៉ុណ្ណោះ៕