មនុស្សម្នាយ៉ាងច្រើនកុះករ បានចេញធ្វើដំណើរកម្សាន្តនានានៅតាមបណ្តាខេត្តផ្សេងៗ ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក ។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះ អ្វីដែលគួរឱ្យកត់សម្គាល់ គឺប្រជាជនស្ទើរតែគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានទូទាត់សាច់ប្រាក់លើការចំណាយនានា ក៏ដូចជា ផ្ទេរប្រាក់ ផ្ញើប្រាក់ ទទួលប្រាក់ និងចាយវាយផ្សេងៗទៀត តាមរយៈការប្រើប្រាស់ QR ឬ អេស៊ីលីដាម៉ូបាលអ៊ែប របស់ធនាគារ អេស៊ីលីដា ។

និន្នាការនេះ បានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជា មានការគាំទ្រយ៉ាងខ្លាំងទៅលើសេវាកម្ម អេស៊ីលីដាម៉ូបាលអ៊ែប ដែលជាសេវាកម្មមួយ មានភាពងាយស្រួលសម្រាប់ការទូទាត់ សមស្របទៅតាមតម្រូវការរបស់មនុស្សនាយុគសម័យថ្មី ។

ជាក់ស្ដែង គិតតាំងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ខែមេសា ការធ្វើប្រតិបត្តិការ សេវាធនាគារឌីជីថល នៅលើ អេស៊ីលីដាម៉ូបាល មានដល់ទៅជាង ១លាន៥សែនប្រតិបត្តិការ ជាមួយនឹងទំហំទឹកប្រាក់រហូតដល់ជាង ៤៣៤លានដុល្លារអាមេរិក នេះបើយោងតាម ទិន្នន័យ ពីធនាគារអេស៊ីលីដា។

តាមរយៈការធ្វើដំណើរកម្សាន្តអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរយ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៥លាននាក់បានដើរកម្សាន្ដ។ ក្នុងនោះខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ហើយពួកគាត់ភាគច្រើនប្រើប្រាស់ QR ដើម្បីទូទាត់ប្រាក់ នៅតាមរមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តនានាផងដែរ ។

អេស៊ីលីដាម៉ូបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការចាយវាយរបស់ពួកគាត់ ដោយសារនៅតាមរមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ តូច ធំ សុទ្ធតែមាន KHQR សម្រាប់ធ្វើការទូទាត់បានគ្រប់ធនាគារទាំងអស់ ដោយមិនចាំបាច់ប្រើប្រាស់លុយ នាំឲ្យពិបាកឈរចាំអាប់លុយ នាំអំពល់ទុក្ខរឿងក្រដាស់លុយធំ ឬតូច គ្រាន់តែដាក់ស្កេន គឺអាចទូទាត់រួចជាស្រេច ងាយស្រួល។

តោះ! ដោនឡូត អេស៊ីលីដាម៉ូបាលអ៊ែប ទាំងអស់គ្នាឥឡូវនេះ ដើម្បីសុវត្ថិភាព និងមិនមានហានិភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ។ អតិថិជន និងសាធារណជន អាចទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, AppGallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្ម យ៉ាងច្រើនតាមសេចក្តីត្រូវការ និងដោយមិនអស់ថ្លៃសេវា ៕