ប្រទេសថៃ៖ នារីស្រស់ស្អាតម្នាក់មានសកម្មភាពគួរឱ្យចម្លែកខុសគេដោយនាងដើរពីរជំហានឈប់ពីរម៉ោងនៅតាមទីសាធារណៈ ​ ដែលបង្កការភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនដែលបានឃើញសកម្មភាពរបស់នាង។

 រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នេះបានកើតឡើងនៅក្នុងខេត្តប៉ាតាយ៉ា នៃប្រទេសថៃដោយគេបានឱ្យដឹងថានារីម្នាក់នោះមានឈ្មោះ Mae Sai Yut នាងធ្លាប់ជាអតីតបវកញ្ញាប្រចាំស្រុកក្នុងខេត្តមួយនេះ ​ប៉ុន្តែពេលបច្ចុប្បន្ន នាងក៏ធ្លាក់ខ្លួនក្លាយជាមនុស្សមានស្មារតីមិនប្រក្រតី ហើយដើរសុំអាហារគេញ៉ាំតាមទីសារធារណៈ ឬនៅក្នុងផ្សារជាដើម។ ក្នុងនោះអ្វីដែលរឹតតែគួរឱ្យចម្លែក និងធ្វើឱ្យមហាជនគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងគឺនាងមានសកម្មភាពដើរបានពីរជីហាន ឈប់ពីរម៉ោងនៅត្រឹងមួយកន្លែងទើបបន្តដំណើរទៅមុខទៀត  ដោយអាការបែបនេះគេក៏មិនបានដឹងពីមូលហេតុច្បាស់លាស់នោះដែរ។

គួរបញ្ជាក់ផង Mae Sai Yut នាងមានបញ្ហាសរសៃប្រសាទខួរក្បាលនេះបណ្ដាលមកពីស្វាមីនាងតែងតែធ្វើបាបផ្លូវចិត្ត និងរាងកាយជាញឹកញាប់ រហូតថ្ងៃមួយនាងទ្រាំនឹងទង្វើប្ដីមិនបានក៏ប្ដឹងគេដាក់គុកអស់រយៈពេលពីរឆ្នាំ លុះស្វាមីចេញពីគុកវិញ អ្នកទាំងពីរក៏រួមរស់នៅជាមួយគ្នាវិញដូចដើម ហើយស្វាមីរបស់គេនៅតែធ្វើបាបរាងកាយ និងផ្លូវចិត្តដដែល រហូតបណ្ដាលឱ្យនាងមានជំងឺសរសៃប្រសាទមកទល់ពេលនេះ៕ ប្រភព៖ Khaosod