វាជារឿងធម្មតាទេ នៅពេលដែលអ្នកផឹកគ្រឿងស្រវឹងពេញមួយយប់ អ្នកនឹងមានអាការៈឈឺក្បាល ឬ ក្អួតចង្អោរ តែប្រសិនបើរាងកាយបង្ហាញនូវរោគសញ្ញាដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកកំពុងមានប្រតិកម្មអាឡែហ្ស៊ីទៅនឹងសមាសធាតុស៊ុលហ្វីត និងអ៊ីស្តាមីនដែលមាននៅក្នុងគ្រឿងស្រវឹង។Alcohol causes one in 20 deaths worldwide, warns World Health Organisation  | The Independent | The Independentបើយោងទៅតាម Holly Shaw ជាគិលានុបដ្ឋាយិកាផ្នែកអាឡែហ្ស៊ីនៃចក្រភពអង់គ្លេសបានពន្យល់ថា «ការប្រតិកម្មអាឡែហ្ស៊ីដោយសារគ្រឿងស្រវឹងជាជំងឺដ៏កម្រ ឬ ក៏អាចកើតមានជាលក្ខណះតំណពូជ ។ជាធម្មតាអាឡែរហ្សីកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំមិនសម្របខ្លួនទៅនឹងសារធាតុ ឬអាហារដែលអ្នកទទួលទាន ។យ៉ាងណាមិញនៅពេលដែលជាតិអាល់កុលបណ្តាលឱ្យមានការបង្ហាញខុសពីធម្មតា វាគឺដោយសារតែការប្រែប្រួលរបស់រាងកាយចំពោះសារធាតុ Sulfite និងអ៊ីស្តាមីនក្នុងគ្រឿងស្រវឹងមួយចំនួន ប៉ុន្តែវាក៏មិនបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ »។ដូច្នេះតើអ្វីគឺជាសញ្ញានៃអាឡែហ្ស៊ីជាតិអាល់កុល?
រោគសញ្ញាដែលអាចកត់សម្គាល់មានដូចជា បេះដូងដើរញាប់ កន្តួលរមាស់ ការហើមភ្នែក បបូរមាត់និងមុខ ឈឺពោះ វិលមុខ ក្រហមមុខ ឬ ដួលសន្លប់ដោយសារសម្ពាធឈាមទាបជាដើម។

ជាតិអាល់កុលអាចធ្វើឱ្យស្ថានភាពស្បែករបស់អ្នកកាន់តែអាក្រក់ដូចជា urticaria ជាដើម។ បន្ទាប់ពីផឹកស្រា រាងកាយរបស់អ្នកអាចកើតកន្ទួល ឬរមាស់ អ្នកខ្លះឡើងក្រហមពេលផឹកស្រា ប៉ុន្តែសញ្ញាទាំងនេះក៏អាចមិនមែនជាប្រភេទអាលែកហ្ស៊ីអាល់កុលដែរ ក្នុងករណីខ្លះវាអាចជាជំងឺដែលមានក្នុងរាងកាយរបស់អ្នកក៏ថាបាន៕Severe Eczema Skin Rash And Allergic Reaction Symtom At Little Asian Child  Body Cause By Hypersensitivity Stock Photo - Download Image Now - iStock