រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន១៦នាក់ ខណៈដែលមានអ្នកជំងឺជាសះស្បើយចំនួន២០នាក់ និងគ្មានអ្នកស្លាប់ទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦,០៧៦នាក់ ។ អ្នកជាសះស្បើយសរុបចំនួន ១៣២,៧៨៩នាក់ និងអ្នកស្លាប់សរុបចំនួន ៣,០៥៥នាក់៕May be an image of text