មហាសេដ្ឋីកំពូលរបស់ពិភពលោក លោក Elon Musk បានទិញភាគហ៊ុនរបស់បណ្ដាញសង្គមយក្ស Twitter រហូតដល់ ៩.២% ដែលស្មើនឹង ២.៨៩ ពាន់លានដុល្លារឯណោះ ដែលបានធ្វើឱ្យលោកក្លាយជាមនុស្សដែលកាន់កាប់ភាគហ៊ុនបណ្ដាញផ្សព្វផ្សាយ Twitter ច្រើនជាងគេបង្អស់។Elon Musk wants to buy Twitter for $43B – POLITICO

ក្រោយពីក្លាយជាម្ចាស់ភាគហ៊ុនធំហើយនោះ លោក Elon Musk ក៏មានមហិច្ឆតាចង់ទិញ Twitter ផ្តា់ច់តែម្តង ដោយបានដាក់សំណើទៅក្រុមប្រឹក្សាភិបាលរបស់បណ្តាញសង្គមនេះ នៅក្នុងទំហំទឹកប្រាក់ដ៏ច្រើនលើសលប់ ៤៣ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ២ថ្ងៃបន្ទាប់ពីលោក Elon Musk ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ លោកបានធ្វើអោយ Twitter ចំណេញប្រាក់ដល់ទៅ ១៥៦លានដុល្លារឯណោះ។Twitter product announcements in September just in case you missed it -  MyJoyOnline.com

លើសពីនេះទៅទៀត មុនពេលដែលក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនេះ លោក​ Elon Musk ធ្លាប់ត្រូវបានបណ្តាញសង្គមនេះ ប្លុកគណនីរបស់លោកជាច្រើនលើក ដោយសារតែលោកយករឿងនយោបាយបង្ហោះនៅក្នុង twitter៕

ប្រភព: CNBC