កង់បីឈ្មោះ  Onion កំពុងមានវត្តមាននិងចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។ កង់បីដ៏ទំនើបនេះ ដំណើរការដោយប្រើប្រាស់កម្លាំងអគ្គិសនីជាចំបង ដូច្នេះពេលអស់ថ្មអ្នកបើកបរ​អាចយកទៅប្តូរថ្មនៅឯស្ថានីយ Onion តែវាមិនអាចចាក់ប្រេងឥន្ធនៈចូលបានទេ។May be an image of 3 people and outdoors

យោងទៅតាមការចេញផ្សាយរបស់គេហទំព័រ Onion បានអោយដឹងថា ចំពោះការប្រើប្រាស់កង់បីនេះនឹងជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរមួយផ្នែកធំគឺ ១០០ គីឡូម៉ែត្រអស់ត្រឹមតែ ២ ដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុនផ្តល់ការធានារហូតដល់ ៨ ម៉ឺនគីឡូម៉ែត្រឬរយៈពេល ៣ ឆ្នាំ។ ដោយឡែក សម្រាប់ការសាកអាគុយអគ្គិសនីពេញម្តង កង់បីនេះអាចធ្វើដំណើរបាន ១០០ គីឡូម៉ែត្រ។ONiON

មិនតែប៉ុណ្ណោះ Onion មានស្ថានីយ៍សម្រាប់ប្តូរអាគុយស្វាគមន៍អ្នកបើកបរពេញ ២៤ ម៉ោងក្នុងមួយថ្ងៃ។ នៅទីនោះ ក៏មានទីកន្លែងផ្លាស់ប្តូរអាគុយ ប្រកាន់ខ្ជាប់ការដោះដូរអាគុយឆាប់រហ័ស វានឹងជួយកាត់បន្ថយពេលវេលាសាកពី ៣ ទៅ ៥ ម៉ោងទៅជាប្រើពេលតិចជាង ៥ នាទីប៉ុណ្ណោះកាត់បន្ថយភាពតានតឹងដល់អ្នកបើកបរ៕