ប្រទេស៖ គូស្នេហ៍ប្ដីប្រពន្ធតារាសម្ដែង Sririta Jensen និងស្វាមីបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីអ្នកទាំងពីរបានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមនៅលើយន្តហោះធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស។

ពិតណាស់តារាស្រី Sririta តែងតែបង្ហាញនូវភាពផ្អែមល្ហែម និងសុភមង្គលដ៏កក់ក្ដៅនៅក្នុងគ្រួសារតូចមួយនេះជានិច្ច រហូតក្នុងពេលថ្មីៗនេះពួកគេបានរៀបគម្រោងជិះយន្តហោះទៅដើរកម្សាន្តនៅក្រៅប្រទេសយ៉ាងរីករាយ និងពិតជាផ្អែមល្ហែមខ្លាំងណាស់សម្រាប់ឱកាសចូលឆ្នាំថ្មីខាងមុខនេះ ប៉ុន្តែក្នុងដំណើរកម្សាន្តនោះគេមិនឃើញវត្តមានកូនប្រុសនៅជាមួយពួកគេទេ។ នេះបញ្ជាក់ថាអ្នកទាំងពីរចង់មានពេលវេលាផ្ទាល់ខ្លួនតែពីរនាក់ និងរម្លឹកដល់ក្ដីស្រឡាញ់ដំបូងៗដែលធ្លាប់ផ្ដល់ឱ្យគ្នាទៅវិញទៅមកកន្លងមក ក្នុងនោះពួកគេក៏បានភ្ជាប់សារយ៉ាងរ៉ូមែនទិកថា “Honeymoon ជាលើកទី២” ដោយឡែកអ្នកទាំងពីរក៏មិនបានបញ្ជាក់ប្រាប់ពីប្រទេសដែលពួកគេបានទៅដើរលេងនោះដែរ។

ទោះជាយ៉ាងណាក៏ដោយមហាជនពិតជារីករាយជំនួសជាមួយដំណើរកម្សាន្តមួយនេះ និងជូនពរអ្នកទាំងពីរឱ្យធ្វើដំណើរមានសុវត្តិភាព ព្រមទាំងរីករាយជាមួយដំណើរកម្សាន្តមួយនេះ៕ ប្រភព៖ Kapook