រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅប្រទេសកម្ពុជាយើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតា EA92 ត្រូវលក់ ៥.០៥០ រៀល/ក្នុង១លីត្រ និងប្រេងម៉ាស៊ូត តម្លៃ ៥,១០០ រៀល/ក្នុង១លីត្រ ។

ជាមួយគ្នានោះដែរ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិវិញ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែមេសា ឆ្នាំ២០២២ នឹងត្រូវលក់ ៥,២១០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,២៦០ រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ។

សូមបញ្ជាក់ថា តាំងពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះតម្លៃប្រេងសាំងដែលត្រូវលក់នៅកម្ពុជា គឺមានតម្លៃ ៥,២៥០ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,៣០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZLKhd0UQOQ-GzQFbItx8otrLiixAxrvYM0N9Q_6koq9RKL6kV7ArfK6zo9SlijqiwoDJKtzReHKNlH8t7GNGJ-LlyyfQI045rmhvqmA3NNN8X578GJnhP3NZ6K_IgC6jWW1dhS31krcSWHfi--QY_hVm8XnYnwMf_CZHsXROCyO3y9kih-rL_oEMV/s1280/photo_2022-04-12_10-28-04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrCgS1WMqBHmbzCjEcP1dCGmofgjhoAh0LZjZ20uqPXRWK2YOkrKITsOwuXS4Q3RCI3JXN7apgdD-PQTy59_W8ANyN5prq-m7DnKwc-jPIEEjZNvueifXK1own0R-uY0bLrSLW2FtbUeplnvkJ2qhjLvkFZ1I3ZnLTna48uvuA76vnbzvpuIryqNFD/s1280/photo_2022-04-12_10-28-03.jpg