ភ្នំពេញ៖ បុរសម្នាក់ ទំនងជាមនុស្សវិកលចរិតបានជិះកង់មកដុតរថយន្ដគេដែលចតនៅខាងមុខផ្ទះ បណ្ដាលឲ្យឆាបឆេះខូចខាតរថយន្ដទាំងស្រុងអត់ចំនួន២គ្រឿង ខណៈមួយគ្រឿងទៀតរងការខូតខាតតែបន្តិចបន្តួចប៉ុណ្ណោះ ចំនែកជនសង្ស័យបានរត់បាត់សម្រោលឈឺង។

ជាក់ស្ដែងយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់បុរសម្នាក់ដែលជាជនរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ Dara Vuth បានសរសេររៀបរាប់ឲ្យដឹងថា៖ «កាលពីថ្ងៃសៅរ៍ទី០៩ ខែមេសា​ ឆ្នាំ២០២២ វេលាម៉ោងប្រហែល៣នឹង៣០នាទីព្រឹក ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ប្រក់ខាងត្បូង​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ជិះកង់មកដុតឡានផ្ទះខ្ញុំម៉ាក​Ford XLT និងម៉ាកHIghlander ឆេះទាំងស្រុង ចំណែកមួយគ្រឿងទៀតម៉ាក​ ford ecosprt​ របស់អ្នកជិតខាងនៅក្រោយផ្ទះខ្ញុំតែពន្លត់ទាន់ពេលវេលា។

មកដល់ពេលនេះខាងប៉ូលីសមិនទាន់ចាប់ជនសង្ស័យបាននៅឡេីយទេអាស្រ័យហេតុនេះរដូវកាលបុណ្យទៀនសូមបងប្អូនប្រុងប្រយ័ត្នចៀសវាងមានការខូតខាតទ្រព្យសម្បត្តិដូចខ្ញុំ។

អរគុណដល់រថយន្តពន្លត់អគ្គិភ័យដែលបានមកទាន់ពេលវេលាបេីមិនដូច្នេះទេផ្ទះរបស់ខ្ញុំនឹងត្រូវបានអគ្គិភ័យលេបត្របាក់ជាមិនខាន» ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖