រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែមេសា ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា នៅថ្ងៃទី១៣-១៦ ខែមេសា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនឹងសីតុណ្ហភាពផ្ទៃដីឡើងកម្តៅ (ហប់) បង្កើតបានជាបាតុភូតទែម៉ូឌីណាមិច (Thermodynamic)។ ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ស៊ីតណ្ហភាពអតិបរិមានិងភ្លៀងក៏នឹងចុះថមថយបន្តិចវិញផងដែរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C ហើយក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែក សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ C ហើយក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ខណៈដែលនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C ហើយក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕May be an image of text