រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៅតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២៩ទីតាំង ដែលស្ថិតក្នុងស្រុកសំពៅលូននិងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រុករលាប្អៀរនិងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងភូមិសាស្ត្ររាជធានីភ្នំពេញ។May be an image of 6 people, people standing and outdoors

ជាលទ្ធផលមន្ត្រីជំនាញ បានពិនិត្យឃើញថា មានដេប៉ូប្រេងឥន្ធនៈចំនួន ១៤ទីតាំង មិនមានអនុលោមភាពនៅក្នុងអាជីវកម្ម។ ដូចនេះមន្ត្រីយើងបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង និងបានឱ្យធ្វើកិច្ចសន្យាកែតម្រូវទៅតាមនិតិវិធី។May be an image of 4 people

សូមបញ្ជាក់ថា ស្ថានីយ និងដេប៉ូសាំងមិនតិចទេ ដែលបានលួចរកស៊ីមិនសុចរិត ដោយលក់សាំងមិនគ្រប់លីត្រ និងមានគុណភាណអន់ឲ្យអថិតិជន ។ កន្លងមក ពេលមន្ត្រីជំនាញបានចុះពិនិត្យ និងរកឃើញភាពមិនប្រក្រតីបែបនេះជាហូរហែ ហើយបានធ្វើការពិន័យអន្តរកាណ៍ទៅតាមនីតិវិធីផងដែរ ដើម្បីព្រមានដល់ម្ចាស់ទីតាំងលក់សាំង។ តែយ៉ាងណា ប្រជាពលរដ្ឋចង់ឲ្យមន្ត្រីជំនាញបង្ហាញឈ្មោះម្ចាស់ និងទីតាំងលក់សាំងមិនសុចរិតនោះ ដើម្បីកុំឲ្យម្ចាស់ស្ថានីយ និងដេប៉ូផ្សេងទៀត រកស៊ីមិនត្រឹមត្រូវតាម៕May be an image of 6 people, people standing and outdoors