អាការៈរមាស់ស្បែកអាចធ្វើឱ្យយើងមានអារម្មណ៍មិនស្រណុកខ្លួន និង ចេះតែចង់អេះឥតឈប់ឈរ។ ប៉ុន្តែបើយោងតាមសាស្រ្តាចារ្យមហាបរិញ្ញា ជ័យ វិទ្យា ការរមាស់ស្បែកក៏អាចជាសញ្ញានៃជំងឺមហារីកបីប្រភេទ ដូចជា ជំងឺមហារីកស្បែក មហារីកថ្លើម និង ជំងឺមហារីកឈាម។

ការរមាស់ស្បែក ដោយសារជំងឺមហារីកស្បែក៖ ជាជំងឺទូទៅច្រើនជួបប្រទះបំផុត គឺនៅពេលដែលស្បែកមានការប្រែប្រួលលូតលាស់ខុសប្រក្រតី ជាពិសេសប្រឈមនឹងពន្លឺព្រះអាទិត្យខ្លាំងច្រើនពេក ដែលបណ្តាលឱ្យស្បែកមានអាការៈរមាស់និងក្រហាយនៅគ្រប់តំបន់ដែលរលាកនៃរាងកាយ ក្នុងករណីកម្រវាក៏អាចកើតឡើងនៅ ច្រមុះ ទ្វារមាស និង រន្ធគូទជាដើម។12 Effective Home Remedies to Get Rid of Itching on Skin

រមាស់ស្បែក ដោយសារជំងឺមហារីកថ្លើម៖ ការរមាស់ស្បែកគឺជាសញ្ញាកើតឡើងច្រើនជាងគេ ហើយវាក៏ជាសញ្ញាដែលគួរឱ្យធុញទ្រាន់ជាងគេសម្រាប់ជំងឺថ្លើមប្រមាត់នេះ ។មូលហេតុដែលរមាស់ពេញរាងកាយលើអ្នកជំងឺថ្លើម ទាក់ទងទៅនឹងការស្ទះលំហូរនៃទឹកប្រមាត់ cholestasis ធ្វើឱ្យចាល់ជាតិអំបិល ជាតិអាស៊ីត និងជាតិប៊ីលីរ៉ុយបិន កើតឡើងក្នុងថង់ទឹកប្រមាត់ ដែលជាមូលហេតុធ្វើឱ្យស្បែកឡើងរមាស់ និង ក្រហាយ ហើយភាគច្រើនរមាស់ខ្លាំងតាមអវយវៈ ជាពិសេសរមាស់នៅពេលល្ងាចជិតយប់ ដែលវារមាស់ឡើងកាន់តែខ្លាំងពេលអ្នកមករដូវ ឬ នៅពេលប៉ះជាមួយនឹងទឹកក្តៅ ។ទោះការរមាស់ខ្លាំងក្តី តែភាគច្រើនវាមិនមានសញ្ញាលេចឡើងលើស្បែក ក្រៅពីស្នាមអេះរបស់យើងនោះទេ ដែលពេលខ្លះយើងអាចច្រឡំនឹងជំងឺស្បែកធម្មតា។8 Ways to Relieve Psoriasis Itch | Everyday Health

រមាស់ស្បែក ដោយសារជំងឺមហារីកឈាម៖ ជំងឺមហារីកដែលពាក់ព័ន្ធនឹងឈាមមានដូចជា ជំងឺមហារីកកូនកណ្តុរ ជំងឺមហារីកគ្រាប់ឈាម និង ជំងឺមហារីកឈាមស ដែលបណ្តាលមកពីការផលិតកោសិកាឈាមខុសពីធម្មតា ដោយវាបង្ហាញនូវការរមាស់ខ្លាំងសកម្មដោយផ្ទាល់ទៅលើស្បែក ឬយ៉ាងសំងាត់នូវសារធាតុរលាក ឬ ការប្រែប្រួលពណ៍សម្បុរនៃស្បែកជាដើម។
ប្រសិនបើលោកអ្នកមានអាការៈរមាស់ជាប់ជាប្រចាំលើសពី បីថ្ងៃឡើងទៅ សូមស្វែងរកការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ក៏ដូចជាការព្យាបាលឱ្យបានទាន់ពេលវេលា៕