ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទី បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចព្រៃឬស្សី ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។nullសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ លទ្ធផលកម្លាំងនគរបាល បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៥នាក់ និងដកហូតវត្ថុតាងមួយចំនួន ជាពិសេសម៉ូតូ ខណៈដែលអ្នកលេងជាច្រើននាក់ទៀត បានរត់គេចខ្លួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថា កន្លងមក នៅស្រុកជើងព្រៃ មានសង្វៀនជន់មាន់មួយកន្លែង បើកនៅចម្ការស្វាយចន្ទី ខាងក្រោយហាងលក់បាន៩៩ ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សង្វៀនជន់មាន់ ១គូភ្នាល់ដាក់ប្រាក់ចាប់ពី ៣០០០ដុល្លារ ទៅ៥០០០ដុល្លារ ដោយចាប់បើកពីម៉ោង១១ ថ្ងៃត្រង់ សម្រាប់តែថ្ងៃសៅរ៍ និងអាទិត្យប៉ុណ្ណោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIf9vnP-iH5gLpcx0RNCyuGneNd79YQhFjZWmwp3xM3eSpeOO_p75O8j588BvHIWZQZ_4PqSDXgNIlb6ptmX6VP10lxRIgOTtIh5OdSq5WUeKfO-3m4RwdB53DkNBvrlqMwFoRPMYc05Yl6EFFgfdbiKNzj-At6txfxyE7uFH4lekKJya_F6x246fM/s1280/photo_2022-04-11_09-44-37.jpg