អ៊ុយក្រែន៖ ​លោក Volodymyr Zelenskyy បាន​ធ្វើការ​ព្រមាន​ដល់ជនរួមជាតិ​របស់​លោក​ថា នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​ទៀត​នេះពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនពង្រឹងស្មារតីឲ្យបានរឹងបុឹង ខណៈ​ដែល​រុ​ស្ស៊ី​នឹង​ធ្វើ​ប្រតិបត្តិការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​នៅ​ភាគ​ខាងកើត​ប្រទេស​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Skynews

លោក​បាន​ថ្លែង​ដូច្នេះ​ថា «​កងទ័ពរុស្ស៊ីនឹងផ្លាស់ទីទៅកាន់ប្រតិបត្តិការធំជាងនេះនៅភាគខាងកើតនៃរដ្ឋរបស់យើង ពួកគេអាចប្រើកាំជ្រួចកាន់តែច្រើនប្រឆាំងនឹងយើង គ្រាប់បែកអាកាសក៏កាន់តែច្រើនដែរ ប៉ុន្តែយើងក៏កំពុងរៀបចំដើម្បីឆ្លើយតបសម្រាប់សកម្មភាពរបស់ពួកគេផងដែរ»។

លោក​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា​ព្យាយាម​គេច​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​ឧក្រិ.ដ្ឋកម្ម​សង្គ្រាម​។ «​ថ្ងៃ​នោះ​នឹង​មក​ដល់ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​តែ​ទទួលយក​អ្វី​គ្រប់យ៉ាង​។ ទទួលយក​ការ​ពិត​»​។

លោក​បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ទៅ​កាន់​ប្រទេស​លោ​ច​ខាងលិច​ដូច​ជា​អា​​ល្លឺ​ម៉​ង់ជាដើម​ឲ្យ​ផ្តល់​ជំនួយ​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន​។ អំឡុង​ការ​ពិភាក្សា​គ្នា​ជាមួយនឹង​អធិការបតី​អា​ឡឺ​ម៉​ង​លោក Olah Scholz មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា​លោក​បាន​ពិភាក្សា​គ្នា​ពី​វិធី​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុ​ស្ស៊ី និង​ពី​វិធី​បង្ខំ​ឲ្យ​រុ​ស្ស៊ី​ស្វែងរក​សន្តិភាព​។

លោក​ថ្លែង​ដូច្នេះ​ថា «​ខ្ញុំ​រីករាយ​ក្នុង​ការ​និយាយ​ថា​តួនាទី​អា​ឡឺ​ម៉​ង​បាន​ផ្លាស់​ប្តូរ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ចំពោះ​អ៊ុយ​ក្រែ​ន​។ ខ្ញុំ​ចាត់​ទុក​វា​ពិតជា​សម​ហេតុផល​»៕